ព័ត៌មានជាតិ
បច្ចុប្បន្នករណីឆ្លងថ្មីនៃមេរោគអេដស៍ ៤៤% គឺជាក្រុមយុវវ័យដែលមានអាយុពី ១៥ ទៅ ២៤ឆ្នាំ
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលសម្រេចបានថ្មីនៃគោលដៅ ៩៥-៩៥-៩៥ និងទស្សនកិច្ចរបស់ស្រី វីននី ប៊ីយ៉ាន់យីម៉ា (Winnie Byanyima) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកស្រី Patricia Ongpin នាយិកាអង្គការUNAIDS ប្រចាំកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ៤៤% នៃករណីឆ្លងថ្មីនៃមេរោគអេដស៍ គឺជាក្រុមយុវវ័យដែលមានអាយុពី ១៥ ទៅ ២៤ ឆ្នាំ។

យោងតាមការប៉ាន់ប្រមាណការរាលដាលនៃមេរោគអេដស៍ ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មី បានថយចុះមកត្រឹម ១ ២០០នាក់ ក្នុងឆ្នាំ២០២៤ ដែលតំណាងឱ្យការថយចុះ ៤៥% ពីកម្រិតមូលដ្ឋាននៅឆ្នាំ ២០១០ និងតំណាងឱ្យការថយចុះជាង ៩០% ចាប់តាំងពីការរីករាលដាលនៃមេរោគឆ្លងដល់កំពូលនៅចុងទសវត្សរ៍ឆ្នាំ១៩៩០។ លើសពីនេះ ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនបានធ្លាក់ចុះមកត្រឹម ៦.៩% ក្នុងឆ្នាំ២០២៤ ដោយស្ត្រីមានផ្ទៃពោះជាង ៩៧% នៃអ្នកផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ ដើម្បីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។
ទោះបីជាទទួលបានជោគជ័យដូចនេះក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន ដោយការឆ្លងថ្មីនៅតែមានកម្រិតខ្ពស់ក្នុងចំណោមក្រុមប្រជាជនគន្លឹះៗ រួមមាន បុរសរួមភេទជាមួយបុរស អ្នកប្លែងភេទ ស្ត្រីបម្រើការក្នុងសេវាកម្សាន្ត និងអ្នកប្រើប្រាស់/ចាក់គ្រឿងញៀន។ ដោយបច្ចុប្បន្ននេះ ៤៤% នៃករណីឆ្លងថ្មីនៃមេរោគអេដស៍ គឺជាក្រុមយុវវ័យដែលមានអាយុពី ១៥ ទៅ ២៤ ឆ្នាំ។ និន្នាការមួយគួរឱ្យព្រួយបារម្ភនេះ អាចបណ្តាលមកពីមានការថយចុះនៃចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍ ក្នុងចំណោមយុវវ័យ។

សន្និសីទកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានរំលេចឱ្យដឹងដែរថា កម្ពុជាទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ ហើយក្លាយជាប្រទេសនាំមុខក្នុងពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីផ្នែកគោលនយោបាយ និងការប្តេជ្ញាចិត្តពីប្រមុខរាជរដ្ឋាភិបាល រួមជាមួយការសហការគាំទ្រយ៉ាងជិតស្និទ្ធពី អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល កាកបាទក្រហមកម្ពុជា សហគមន៍អ្នកផ្ទុកមេរោគអេដស៍ និងការចូលរួមពីបណ្តាញក្រុមប្រជាជនគោលដៅ។
ចំពោះវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៤ កម្ពុជាបានបន្តជោគជ័យដោយ៖ ៩៥ទី១ គឺសម្រេចបាន ៩២% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍ (កើនឡើងពី ៨៩% ក្នុងឆ្នាំ២០២៣) ៩៥ទី២ គឺសម្រេចបាន ១០០% នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួន កំពុងស្ថិតក្នុងការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥ទី៣ គឺសម្រេចបាន ៩៨% នៃអ្នកដែលកំពុងព្យាបាលមានកំហាប់មេរោគអេដស៍ក្នុងឈាមក្នុងកម្រិតទាប៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


