Connect with us

ព័ត៌មានជាតិ

កូនស្រីលោក កែប ជុតិម៉ា កំពុងកាន់កិច្ចការជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ

បានផុស

នៅ

ក្រោយចូលនិវត្តន៍ពីតួនាទីជាអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិម៉ា បានជាប់ឆ្នោតជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលរាជធានីភ្នំពេញ រហូតមកដល់បច្ចុប្បន្ននេះ។ ជាមួយគ្នានេះ គេក៏បានដឹងដែរថា កូនស្រីម្នាក់របស់លោក កំពុងបម្រើការងារជាមន្ត្រីរាជការនៅសាលារាជធានីភ្នំពេញ។ កូនស្រីរបស់លោករូបនេះ គឺលោកស្រី តិម៉ា វិច្ឆិកាល។

តើលោកស្រី តិម៉ា វិច្ឆិកាល កំពុងកាន់តួនាទីអ្វីនៅសាលារាជធានីភ្នំពេញ និងមានប្រវត្តិសិក្សាបែបណាដែរ? «កម្ពុជាថ្មី» នឹងបង្ហាញដូចតទៅ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី តិម៉ា វិច្ឆិកាល មានទីកំណើតនៅរាជធានីភ្នំពេញ មានឪពុកឈ្មោះ កែប ជុតិម៉ា និងម្ដាយឈ្មោះ ជុំ សាមីន។ លោកស្រី មានចំណងអាពាហ៍ពិពាហ៍ជាមួយលោក អ៊ឹង រចនា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កាលកុមារភាព លោកស្រី តិម៉ា វិច្ឆិកាល រៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ចតុមុខ ចាប់ពីឆ្នាំ១៩៨៧-១៩៩៥ និងបញ្ចប់កម្រិតថ្នាក់វិទ្យាល័យនៅក្នុងឆ្នាំ១៩៩៨ គឺនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ ក្រោយចប់កម្រិតមធ្យមសិក្សា លោកស្រីបានបន្តរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង  និងនៅឆ្នាំ២០០២-២០០៤ លោកស្រីទៅបន្តសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Canberra ប្រទេសអូស្ត្រាលី។ ក្នុងឆ្នាំ២០០៥ លោកស្រី តិម៉ា វិច្ឆិកាល ចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ស្របពេលជាមួយគ្នានេះ ក្នុងឆ្នាំ២០០៥ លោកស្រី ក៏ចាប់ផ្ដើមចូលបម្រើការងារជាមន្ត្រីរាជការនៅសាលារាជធានីភ្នំពេញ ដែលអំឡុងពេលនោះ ឪពុករបស់លោកស្រី គឺលោក កែប ជុតិម៉ា កំពុងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ។

តែយ៉ាងណា លោកស្រី នៅតែឆ្លៀតពេលបន្តការសិក្សានៅក្រៅប្រទេសបន្ថែមទៀត គឺនៅឆ្នាំ២០១៦ លោកស្រីបញ្ចប់ការសិក្សានៅវិទ្យាស្ថាន Geneva Graduate ប្រទេសស្វីស និងនៅឆ្នាំ២០១៩ បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យឡុងដ៍ ចក្រភពអង់គ្លេស ដោយនៅឆ្នាំ២០២១ ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ។ បន្ថែមពីនេះ ក្នុងនាមជាមន្ត្រីរាជការមួយរូប លោកស្រី តិម៉ា វិច្ឆិកាល ទទួលបានការបណ្ដុះបណ្ដាលវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០១៦-២០១៧ នៅសាលាភូមិន្ទរដ្ឋបាល។

ដោយហេតុថា លោកស្រីទទួលបានការសិក្សាច្រើន មានចំណេះដឹងខ្ពង់ខ្ពស់ គួបផ្សំនឹងបទពិសោធការងារសមគួរផងនោះ គឺនៅឆ្នាំ២០១៨ លោកស្រី ត្រូវបានប្រកាសតែងតាំងជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ បន្ទាប់ពីលោកស្រី បានកាន់តំណែងនាយករងទីចាត់ការផែនការ និងវិនិយោគ ជាច្រើនឆ្នាំកន្លងមក។ បច្ចុប្បន្ននេះ លោកស្រី ក៏មានតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជារាជធានីភ្នំពេញ ផងដែរ៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

កីឡា២២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត កោតសរសើរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

Sokha Hotels

ព័ត៌មានពេញនិយម