Connect with us

សន្តិសុខសង្គម

ពលរដ្ឋក្នុងឃុំនាងតឺត ស្រុកតំបែរ នឹងទទួលបានផ្លូវបេតុងមួយខ្សែនៅពេលខាងមុខ

បានផុស

នៅ

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចលទ្ធកម្មដើម្បីបើកសំណើទៅតាមនិតិវិធី។ លទ្ធផលមានការប្រកួតប្រជែងទៅតាមលក្ខណៈទីផ្សារសេរីច្បាស់លាស់ ក្នុងចំណោមអ្នកទទួលការចំនួន១៨ក្រុមហ៊ុន ឃើញមាន៩ក្រុមហ៊ុន មានស្មារតីរួមចំណែកការអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងអាមេក្នុងមូលដ្ឋានឲ្យបានប្រសើរ ហើយ៩ក្រុមហ៊ុនទៀត ក្លាយជាអ្នកសង្កេតការណ៍ ខណៈអ្នកកាសែតចំនួន៨ស្ថាប័ន ដែលបានអញ្ជើញតាមការចាត់តាំងរបស់មន្ទីរព័ត៌មានខេត្ត ដើម្បីចុះតាមដានយកព័ត៌មាននូវដំណើរការកិច្ចលទ្ធកម្ម មូលនិធិឃុំ/សង្កាត់ នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ចប់កិច្ចលទ្ធកម្ម ក្រុមហ៊ុន ឈួន ពេជ្រ ដែលបានទទួលសិទ្ធិកសាងផ្លូវបេតុង១ខែ្ស ក្នុងឃុំនាងតឺត មានប្រវែងជាង២០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងកំរាស់១តឹកកន្លះផងដែរ។

លោក ជៀប សារិត អភិបាលរងស្រុកតំបែរ បានថ្លែងថា អ្នកទទួលការម្នាក់មានសិទ្ធិបំពេញសំណើដេញថ្លៃ បានតែ១​ប៉ុណ្ណោះក្នុងកិច្ចសន្យា ក្នុងករណីអ្នកទទួលការទាំងឡាយណាមិនគោរព ហើយបំពានល្មើសទៅនឹងលក្ខខណ្ឌខាងលើ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមនិតិវិធីដោយដាក់ក្រុមហ៊ុននោះទៅក្នុងបញ្ជីខ្មៅជារៀងរហូត។

លោក ផាត សាត ជាគណៈកម្មការលទ្ធកម្មនៃឃុំនាងតឺត បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនដេញបានតម្លៃទាបជាងគេ គឺក្រុមហ៊ុន ឈួន ពេជ្រ តម្លៃប៉ាន់ស្មានជាង១១៩លានរៀល ដេញបានតម្លៃជាង ៣៨លានរៀល។ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ក្រុមហ៊ុនដែលដេញបានត្រូវមកចុះកិច្ចសន្យាដើម្បីទទួលបានសិទ្ធិក្នុងការសាងសង់ផ្លូវនេះ។ រឿងតម្លៃដេញទាបខ្ពស់មិនសំខាន់ សំខាន់ធ្វើផ្លូវឲ្យមានគុណភាពជូនពលរដ្ឋអាស្រ័យផលបានយូរអង្វែង យើងចំណេញទាំងអស់គ្នា៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រដ្ឋបាលលោក ត្រាំ ត្រៀមទទួលយកយន្តហោះប្រណិត​តម្លៃ​ ៤០០​លាន​ដុល្លារ​ជា​អំណោយ​ពីកាតា

សេចក្ដីជូនដំណឹង៧ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការលាបរបង និងលាបថ្នាំអគារ ប្តូរបង្អួចស្លាយ និងដាក់ជំរឹងបង្អួចអគារ A ឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ក្រុមតាលីបង់ ហាមលេងអុក ទូទាំងប្រទេសអាហ្វហ្គានីស្ថាន

ព័ត៌មានជាតិ១១ នាទីutes មុន

និយ័តករមូលបត្រកម្ពុជាលើកទឹកចិត្ត​ឱ្យ​វិនិយោគ​លើភាគហ៊ុនក្នុងស្រុក

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រុមយុវជន ចុះទៅបង្រៀនសិស្សពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅខេត្តកំពង់ចាម ដើម្បីការពារខ្លួនពីការឆបោក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម