ព័ត៌មានជាតិ
អាជ្ញាធរភូមិកោះក្របី១ រៀបចំសម្អាតបរិស្ថាន ដើម្បីសោភ័ណភាពក្នុងមូលដ្ឋាន
អាជ្ញាធរភូមិកោះក្របី១ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរួមគ្នាធ្វើសកម្មភាព សម្អាតបរិស្ថាន ក្នុងភូមិ ដើម្បីថែរក្សាអនាម័យ និងបរិស្ថានស្អាត នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមការចង្អុលបង្ហាញពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី ១៨ ខែ ធ្នូ។

លោក អភិបាលខណ្ឌច្បារអំពៅ តែងតែណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យសម្អាតបរិស្ថាន ជុំវិញផ្ទះ និងទីសាធារណៈ ដើម្បីអនាម័យសុខភាពល្អ ពិសេសនៅក្នុងរដូវអាកាសធាតុចុះត្រជាក់នេះ។
លោក ចេង មុនីរ៉ា បានបន្តថា ជំងឺឱកាសនិយមផ្សេងៗ កើតចេញពីការខ្វះអនាម័យ និងសំរាមដែលពលរដ្ឋបោះចោលពាសវាលពាសកាល ដូច្នេះត្រូវតែទុកដាក់ឱ្យត្រឹមត្រូវ ដើម្បីចៀសវាងការកើតមានជំងឺផ្សេងៗ។
ទន្ទឹមនេះ លោកបានណែនាំដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាសុខភាព និងសម្អាតបរិស្ថានទាំងអស់គ្នា ដោយអនុវត្តចាប់ពីខ្លួនយើងផ្ទាល់៕ នរា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច