Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង​នឹង​រៀបចំ​កម្មវិធីសង្ក្រាន្ត​ស្វាយរៀង ​ពី​ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា

បានផុស

នៅ

ស្វាយរៀង ៖ រដ្ឋបាលខេត្ត​ស្វាយរៀង​ បានចេញ​សេចក្តីជូន​ដំណឹង​ស្តី​ពី​ការ​រៀប​ចំកម្ម​វិធី​សង្ក្រាន្ត​ស្វាយរៀង ដែល​មាន​ការ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ខេត្ត​ស្វាយរៀង ដើម្បីអបអរសាទរ​បុណ្យ​ចូល​ឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំថោះ បញ្ចស័ក​ ព.ស២៥៦៧ គ.ស ២០២៣ ពោល​គឺ​ចាប់​ពី​ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣​ ពីម៉ោង៨និង៣០នាទីព្រឹក​តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​ផងដែរ ក៏មាន​កម្មវិធី​កម្សាន្ត​សប្បាយផ្សេងៗ​ដូចជា កម្មវិធីល្បែង​ប្រជាប្រិយ កម្មវិធី​តំបន់​ត្រជាក់ចិត្ត កម្មវិធីដាក់តាំងបង្ហាញសមិទ្ធផលខេត្ត ស្តង់ពិព័រណ៍ និងកន្លែងថតរូប កម្មវិធីសួនកុមារ កម្មវិធីប្រគុំ តន្ត្រីខ្នាតធំ និងបាញ់ទឹក កម្មវិធីរត់ប្រណាំង និងប្រណាំងកង់ និងកម្មវិធីដំណើរទៅកាន់បុព្វកាល និងល្ខោនពេលរាត្រី ព្រមទាំងមានការតាំងពិព័រណ៍លក់ផលិតផលជាតិ និងអន្តរជាតិ។

សេចក្តីជូនដំណឹង​នេះ​ចាត់ទុកថា អញ្ជើញ​ពុកម៉ែបងប្អូន អ៊ំពូមីងមា ទាំងក្នុងខេត្ត និង​ក្រៅខេត្តចូលរួមទស្សនាលេងកម្សាន្តសប្បាយ ឲ្យបានច្រើនកុះករ ដើម្បីញ៉ាំងឲ្យកម្មវិធី សង្ក្រាន្តស្វាយរៀង ប្រព្រឹត្តទៅដោយបរិយាកាសអធិកអធម និងសប្បាយរីករាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២២ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

Sokha Hotels

ព័ត៌មានពេញនិយម