ព័ត៌មានជាតិ
អ្នកធាក់ស៊ីក្លូវជិត ៤០០ នាក់ ទទួលបានអំណោយពីលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី
លោកជំទាវបណ្ឌិត ទី១ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជាអបដំណើដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងលោកស្រី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ចែកជូនដល់បងប្អូន ដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន៣៨៨នាក់ នៅក្នុងបរិវេនសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ការផ្តល់នូវអំណោយមនុស្សធម៏ទាំងនេះ គឺមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់។ ការបង្កើតឱ្យមានមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) គឺដើម្បីអភិរក្សស៊ីក្លូឱ្យនៅគង់វង់និងដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនអ្នកធាក់ស៊ីក្លូផងដែរ។
គិតមកដល់ពេលនេះបងប្អូនដែលជាសមាជិកស៊ីក្លូទាំងអស់មានចំនួន៣៨៨នាក់ ពួកគាត់តែងទទួលបានថវិកាជាប្រចាំចំនួន៧០០០រៀលក្នុង១ថ្ងៃ ដែលអាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណសមធម៌(ប. ស. ស) ដើម្បីឲ្យបងប្អូន អាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។

បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។
ជាក់ស្តែងសំរាប់ពេលនេះ បងប្អូនដែលជាសមាជិកស៊ីក្លូ ទាំង៣៨៨នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ចំនួន ៣៥គីឡូក្រាម មី ចំនួន ១កេស ទឹកសុទ្ធ ចំនួន ២កេសទឹកស៊ីអ៊ីវ ចំនួន ១យួរ (៦ដប) ប្រេងឆា ចំនួន ១ដប ទឹកក្រូច ចំនួន ១កេស ថ្នាំពេទ្យ ចំនួន ១កញ្ចប់ អាវក្រណាត់ ចំនួន១ ខោ ចំនួន១ ក្រមា ចំនួន១ ច្រាសដុសធ្មេញ ចំនួន១ ថ្នាំដុសធ្មេញ ចំនួន ១ សាប៊ូលាងដៃ ចំនួន ១ សាប៊ូកក់សក់ ចំនួន ១ សាប៊ូបោកខោអាវ ចំនួន ១ធុង អាវភ្លៀង ចំនួន១ ថវិកា ចំនួន១០ម៉ឺនរៀល និងអាហារថ្ងៃត្រង់ ចំនួន១ប្រអប់។

លោកជំទាវបណ្ឌិត ទី១ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា៖ ការបង្កើតឱ្យមានកម្មវិធីមនុស្សធម៏និងការចូលរួមពីសប្បុរសជននេះ គឺបានបង្ហាញឱ្យឃើញពីក្តីស្រលាញ់ចំពោះលោកតា លោកអ៊ុអ្នកធាក់ស៊ីក្លូនៅកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានបង្កើតឱ្យមានមូលនិធិនេះ តាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨ មកម្លេះ ហើយឱ្យតែមានបុណ្យជាតិធំៗ ដូចជាចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងផ្តល់អំណោយ ជូនពួកគាត់ជានិច្ច។
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ នៅខែកញ្ញា២០២៥ខាងមុខនេះ ពោលគឺនាឱកាសបុណ្យ ដាក់បិណ្ឌ ភ្ជុំបិណ្ឌ លោកជំទាវ, លោក ឃួង ស្រេង នឹងអញ្ជើញបងប្អូនអ្នកធាក់ស៊ីក្លូទាំង៣៨៨នាក់ ទៅដាក់បិណ្ឌជាមួយគ្នា ដើម្បីបានទទួលបានកុសលផលបុណ្យរួមគ្នា៕




អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ