ព័ត៌មានអន្ដរជាតិ
ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅសប្ដាហ៍ក្រោយ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានស្នើឲ្យមានកិច្ចចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅទីក្រុង Istanbul នៃប្រទេសតួកគី នាថ្ងៃទី១៥ខែឧសភាខាងមុខ ដោយនិយាយថា ការពិភាក្សាមិនគួរពន្យារពេលតទៅទៀតទេ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។

លោក ពូទីន បានសង្កត់ធ្ងន់ថា កិច្ចពិភាក្សាដែលបានស្នើឡើងគួរតែផ្តោតលើការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ ដោយលើកឡើងថា៖ «យើងស្វែងរកការពិភាក្សាដ៏ច្បាស់លាស់… ដើម្បីដកចេញនូវឫសគល់នៃជម្លោះ ហើយចាប់ផ្តើមឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងរឹងមាំ»។
លោកបន្ថែមថា លោកនឹងនិយាយទៅកាន់ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃអាទិត្យនេះ អំពីការសម្របសម្រួលកិច្ចចរចា ដែលអាចឈានទៅដល់បទឈប់បាញ់មួយ។
យ៉ាងណាមិញ នៅមិនទាន់មានការឆ្លើយតបពីភាគីអ៊ុយក្រែន ពាក់ព័ន្ធនឹងសំណើរបស់លោក ពូទីន នៅឡើយទេ។
សូមបញ្ជាក់ថា សំណើរបស់មេដឹកនាំរុស្ស៊ី ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរួមគ្នាដោយមេដឹកនាំមកពីប្រទេសបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងប៉ូឡូញ ដែលគាំទ្រដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃ។ ក្រុមមេដឹកនាំទាំងនោះបានគំរាមកំហែងបង្កើនការដាក់ទណ្ឌកម្មលើវិស័យថាមពល និងធនាគាររបស់រុស្ស៊ី ប្រសិនបើរុស្ស៊ីបដិសេធសំណើបទឈប់បាញ់។
កន្លងមក ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងសម្ព័ន្ធមិត្តលោកខាងលិច បានទទូចឲ្យមានបទឈប់បាញ់ដែលជាតម្រូវការជាមុនសម្រាប់ការចរចាណាមួយ។ ពួកគេអះអាងថា ការបញ្ឈប់អរិភាពគឺចាំបាច់ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនាប្រកបដោយអត្ថន័យ៕
ដោយ៖ ឈាង
ចុចអាន៖ គីម ជុងអ៊ុន៖ កូរ៉េខាងជើងលូកដៃក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដើម្បីការពារ «ប្រជាជាតិបងប្អូន»
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


