កីឡា
លោក Muñoz ៖«ពានរបស់យើងគឺជាក្រុមមួយកំពុងឆ្ពោះទៅមុខ»
លោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានសរសេរសារដ៏មានន័យ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀងទទួលបានជើងឯករង ក្នុងពានរង្វាន់អាស៊ី AFC Challenge League កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ លោកបានរៀបរាប់ថា ៖«ថ្ងៃដ៏ស្រស់ស្អាតបញ្ចប់ដោយភាពសោកសៅ! វាមិនមែនជាលទ្ធផលដែលយើងចង់បាន តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បង្ហាញទៅកាន់ពិភពលោកហើយគឺ អត្តសញ្ញាណរបស់យើងជាក្រុម»។
មោទនភាពចំពោះអ្វីដែលយើងបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រដ៏ធំតាំងពីចាប់ផ្តើមរហូតដល់ចប់ ហើយមានមោទនភាពពីរបៀបដែលយើងគោរពចំពោះកីឡាដ៏ស្រស់ស្អាតពោរពេញដោយសេចក្តីក្លាហាន សកម្មភាព និងការប្តេជ្ញាចិត្ត។

សូមទោសគឺគ្មាននៅក្នុងវចនានុក្រមនៃអត្តពលិកដែលពួកគេមានអ្វីគ្រប់យ៉ាងផ្តល់ឲ្យនៅលើទីលាននោះទេ។ អរគុណយ៉ាងយ៉ាងធំធេងចំពោះអ្នកគាំទ្រកម្ពុជាទាំងអស់ដែលបានជួយពួកយើងឲ្យបង្ហាញពីការប្រកួតមួយដ៏ល្អបំផុតនៅក្នុងរដូវកាលនេះ។
យើងមានអារម្មណ៍ជិតស្និទ្ធជាមួយអ្នក។ បាល់ទាត់គឺមានជីវិតនៅប្រទេសកម្ពុជា។ ពានដ៏ល្អបំផុតរបស់ពួកយើងគឺជាក្រុមមួយ ក៏ដូចជាក្លិបមួយដែលកំពុងមានការវិវឌ្ឍ និងដំណើរការទៅមុខ។ ថ្ងៃនេះយើងល្អជាងកាលពីម្សិលមិញ ហើយថ្ងៃស្អែកយើងនឹងល្អជាងថ្ងៃនេះ។
ព្រះខ័នរាជស្វាយរៀង នឹងវិលត្រឡប់វិញ កាន់តែខ្លាំង»។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀងបង្ហាញគុណភាពលេងយ៉ាងល្អដោយបានគ្រប់សង្កត់ ដាក់សម្ពាធ និងបង្កើតឱកាសស៊ុតជាច្រើនលើក ប៉ុន្តែហាក់គ្មានសំណាង។ នេះជាការប្រកួតមួយដែលមានតាមដាន និងទស្សនាទូទាំងប្រទេស ក្នុងនោះអ្នកទស្សនាផ្ទាល់់ជាង៥ម៉ឺននាក់ និងបញ្ចាំង LED ជាច្រើនខេត្ត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


