ព័ត៌មានជាតិ
ខ្សែរ៉កឧទ្យានដងព្រែកកំពត មានភាពទាក់ទាញភ្ញៀវទេសចរច្រើន
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ខ្សែរ៉កឧឡានដងព្រែក ខេត្តកំពត ជាចំណែកមួយដ៏សំខាន់ក្នុងការបំពេញសម្បទាទេសចរណ៍ឱ្យសម្បូរបែប ជាពិសេសជួយលម្អដល់ដងព្រែកធ្វើឱ្យព្រែកជាកន្លែងកម្សាន្តទាំងលើទឹក និងនៅលើអាកាស។ ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទាំងចាស់ក្មេង កំពុងជាប់ចិត្តនឹងទេសភាព ម្ហូបអាហារ និងការជិះខ្សែរ៉កកម្សាន្តនៅឧទ្យានដងព្រែក ស្ថិតនៅភូមិបត់ក្បាលដំរី ឃុំស្នំប្រាំពី ស្រុកទឹកឈូ ខេត្តកំពត។

ពូកគាត់បានបង្ហាញចំណាប់អារម្មណ៍ថា ខេត្តកំពតមានកន្លែងដើរលេងច្រើន ពិសេសបានមកជិះខ្សែរ៉ក ធ្វើឲ្យពួកគាត់មានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង។

ភ្ញៀវទេសចរទាំងចាស់ក្មេង ដែលបានមកដើរកម្សាន្តនៅឧទ្យាដងព្រែកខេត្តកំពត បានលើកឡើងថា ខេត្តកំពតពីមួយឆ្នាំទៅមួយឆ្នាំប្លែករហូត ហើយកន្លែងដើរលេងក៏រៀបចំបានកាន់តែល្អ និងទាក់ទាញភ្ញៀវ ពិសេសខ្សែរ៉កឧទ្យាដងព្រែកនេះ បច្ចុប្បន្នមានការរៀបចំបានល្អ ហើយមានសុវត្ថិភាពខ្ពស់ជាងមុន ធ្វើឲ្យអ្នកជិះមិនចេះធុញទ្រាន់នោះទេ។

អ្នកគ្រប់គ្រង់អាហារដ្ឋានខ្សែរ៉ក លោក ឈូក ថា បានប្រាប់ឲ្យដឹងថា កន្លែងលោកទើបបានដាក់ឲ្យដំណើរការទទួលភ្ញៀវបាន១សប្តាហ៍ប៉ុណ្ណោះ ហើយរយៈពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ភ្ញៀវទេសចរមកលេងច្រើន ទោះបីកន្លែងនេះទើបបើកថ្មីក៏ដោយ។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរខេត្តកំពតបានបញ្ជាក់ដែរថា នឹងខិតខំកែច្នៃរៀបចំកន្លែងនេះឲ្យកាន់តែទាក់ទាញភ្ញៀវកាន់តែខ្លាំង ដើម្បីឆ្លើយតបតាមការចង់បានរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលលោកតែងតែជំរុញលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរឲ្យពង្រឹងសេវាកម្មរបស់ខ្លួន។

លោក សយ សុីណុល បញ្ជាក់ថា កន្លងមកខ្សែរ៉កចាស់ត្រូវបានបិទ ហើយខ្សែរ៉កថ្មីនេះរៀបចំបានស្អាត និងមានសុវត្ថិភាពល្អជាងមុន ហើយលោកក៏បានចាត់មន្ត្រីជំនាញឲ្យចុះទៅពិនិត្យជាប្រចាំ ដើម្បីធានាថា ការផ្តល់សេវាមានភាពល្អប្រសើរ និងអាចធានាសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


