ព័ត៌មានជាតិ
មកដល់នេះប.ស.ស.មានសមាជិកផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាពជាង២លាននាក់ហើយ
រហូតមកទាល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម( ប.ស.ស.) មានសមាជិក ដែលជាកម្មករនិយោជិត ក្នុង និងក្រៅប្រព័ន្ធសរុបប្រមាណជាង ២លាន់នាក់ហើយ ដែលកំពុងប្រើប្រាស់សេវា និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស. ។
នៅក្នុងរបាយការណ៍ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំលើកទី៥ អាណត្តិទី១ របស់ខ្លួននៅព្រឹកថ្ងៃទី១៨មករានេះ បានឲ្យដឹងថា បច្ចុប្បន្ននេះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននឹងកំពុងអនុវត្តរបបសន្តិសុខសង្គមចំនួន២គឺ៖ទី១ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ដែលមានគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈបានចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០០៨ និងទី២របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បានចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០១៦។

បើតាមប.ស.ស.ស.បានបន្តថា រហូតមកទាល់ពេលនេះបេឡាជាតិសន្តិសុខសង្គម មានសមាជិកសរុបប្រមាណជាង ២លាន់នាក់ហើយ ដែលកំពុងប្រើប្រាស់សេវា និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស. ហើយនៅពេលដ៏ខ្លីខាងមុខនេះ ប.ស.ស. នឹងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនផងដែរ។
ក្រោមការចង្អុលបង្ហាញ និងតម្រង់ទិសលើការអនុវត្តសកម្មភាពការងារ ពីសំណាក់ក្រុមប្រឹក្សាភិបាលតាំងពីដើមរហូតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម សម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើន ស្របទៅតាមគោលនយោបាយជាតិគាំពារសង្គមកម្ពុជា ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងប្រគល់ភារៈកិច្ចដល់ស្ថាប័នមួយនេះ ជាប្រតិបត្តិករតែមួយគត់ក្នុងការផ្តល់សេវារបបសន្តិសុខសង្គមជូនបងប្អូនកម្មករនិយោជិតផងដែរ ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឱ្យច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ កាន់តែមានលក្ខណៈល្អឡើង ធ្វើយ៉ាងណាឲ្យការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ