ព័ត៌មានជាតិ
ក្រសួងការងារ នឹងចុះតាមភូមិផ្ដល់ព័ត៌មានការងារ និងជំនាញផ្សេងៗ ដល់ពលករខ្មែរទើបវិលត្រឡប់មកពីថៃ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះតាមភូមិជួបជាមួយពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសាកសួរសុខទុក្ខ និងផ្តល់ព័ត៌មានទីផ្សារការងារ និងជំនាញផ្សេងៗ បន្ថែម។

នៅក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ និងសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ខេត្តបាត់ដំបង កាលពីថ្ងៃទី ៣០ មិថុនា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គម្រោងចុះតាមភូមិជួបជាមួយពលករខ្មែរនេះធ្វើឡើងតាមការណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសាកសួរព័ត៌មានពលករដែលទើបវិលត្រឡប់ទៅស្រុកកំណើតតើពួកគាត់ចង់រៀនជំនាញបន្ថែម ឬចង់ស្វែងរកការងារធ្វើ ដើម្បីធានាថាពលករខ្មែរមិនមានបញ្ហាក្រោយវិលត្រឡប់មកពីប្រទេសថៃវិញ។

លោករដ្ឋមន្ត្រី បានបន្តថា «មានពលករខ្លះ ពេលឆ្លងកាត់ព្រំដែនពីប្រទេសថៃចូលមកដល់ព្រំដែនយើង ដោយសារគាត់នឹកស្រុកកំណើត សាច់ញាតិគាត់ គាត់មិនបានទទួលបានព័ត៌មានស្ដីពីឱកាសការងារ និងជំនាញផ្សេងៗ ពីភ្នាក់ងារយើងរង់ចាំផ្តល់ជូនតាមច្រកព្រំដែនទេ។ អីចឹងគាត់បានធ្វើដំណើរត្រឡប់ទៅស្រុកកំណើត។ ដូចនេះវាមានរយៈពេលជាង ១ សប្ដាហ៍ ហើយក្រសួងនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មានពីឱកាសការងារ និងជំនាញផ្សេងៗ ជូនដល់ពួកគាត់នៅនឹងមូលដ្ឋានផ្ទាល់តែម្តង ដើម្បីឱ្យគាត់ជ្រើសរើសស្វែងរកការងារធ្វើ ឬត្រូវរៀនជំនាញបន្ថែម»។

បើតាមលោករដ្ឋមន្ត្រី គិតត្រឹមថ្ងៃទី ៨ ខែមិថុនា រហូតមកដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ មានពលករចូលមកកម្ពុជាតាមច្រកអន្តរជាតិនានា ប្រមាណជិត ៤ ម៉ឺននាក់ហើយ ច្រើនជាងគេរស់នៅខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រៃវែង កំពង់ធំ និងសៀមរាប ក្នុងនោះមានអ្នកចុះស្វែងរកការងារធ្វើជាង ១ ម៉ឺននាក់។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា ជាមធ្យម ក្នុង ១ អាទិត្យ កម្ពុជា មានតម្រូវការការងារ ២៥ ម៉ឺនកន្លែង ក្នុងនោះ មាន ២១ ម៉ឺនកន្លែង ការងារក្នុងរោងចក្រដូចជា កាត់ដេរ ស្បែកជើង កាបូប គ្រឿងសង្ហារិម និងអេឡិចត្រូនិក។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ពលករខ្មែរដែលវិលត្រឡប់មកស្រុកកំណើតវិញនេះ ដោយសារតែទទួលការទូទាត់ប្រាក់ខែមិនទៀងទាត់ ហើយការងារមិនលើសនៅកម្ពុជា ថៃរឹតបន្តឹងការចុះធ្វើអធិការកិច្ចនៅតាមកន្លែងធ្វើការមួយចំនួន មានការរើសអើង និងមើលងាយប៉ះពាល់ដល់កិត្តិយស ក៏ដូចជាប្រទេសជាតិ និងការព្រួយបារម្ភពីសន្តិសុខ ពិសេសពួកគាត់បានដឹងថា នៅស្រុកកំណើតសម្បូរការងារច្រើន និងទទួលបានការគាំពារសង្គម និងអត្ថប្រយោជន៍ជាច្រើន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


