ព័ត៌មានជាតិ
ក្រសួងការងារ នាំយកក្រុមហ៊ុនធំៗ ទៅសម្ភាសន៍ពលករខ្មែរមកពីថៃ នៅច្រកព្រំដែន ដើម្បីផ្តល់ឱកាសការងារភ្លាមៗ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង (Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ដើម្បីផ្តល់ឱកាសការងារភ្លាមៗ ជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែន។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ក្នុងដំណើរចុះសួរសុខទុក្ខពលករខ្មែរមកពីប្រទេសថៃ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ ថា ក្រសួង បានរៀបចំស្តង់ពិព័រណ៍ការងារសម្រាប់តំបន់ PPSEZ , តំបន់ Zhejiang , សមាគម TAFTAC និងរោងចក្រ Spot Tech ដើម្បីផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មនៅតាមព្រំដែនកម្ពុជា-ថៃ។

លោករដ្ឋមន្ត្រី បញ្ជាក់ថា «យើងមាន PPSEZ , Zhejiang , TAFTAC និងរោងចក្រ Spot Tech សុទ្ធតែត្រូវការកម្លាំងពលកម្មច្រើនណាស់ បើសរុបទៅ ក្នុងមួយសប្ដាហ៍ យើងរើសកម្លាំងពលកម្ម ២៥ ម៉ឺនកន្លែង។ ក្នុងនោះ ការងារក្នុងរោងចក្រមានចំនួន ២១ ម៉ឺនកន្លែង ហើយការងាររោងចក្រយើងក៏មានលក្ខខណ្ឌការងារល្អដែរ គឺមានទាំងការថែទាំសុខភាព អត្ថប្រយោជន៍ផ្សេងៗ និងមានទាំងប្រាក់សោធននិវត្តន៍ផងដែរ»។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការនាំយកក្រុមហ៊ុនធំៗ ទៅសម្ភាសន៍ផ្តល់ការងារភ្លាមៗ នេះ គឺជាការយកចិត្តទុកដាក់ដល់ពលករដែលត្រឡប់ពីប្រទេសថៃ ដើម្បីទទួលបានការងារភ្លាមៗ។

សូមបញ្ជាក់ថា មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងរង់ចាំទទួលស្វាគមន៍ និងផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ ប.ស.ស ដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ៕





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


