ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស្តីទីថៃឡើងភ្លាម អះអាងពីលទ្ធភាពរំលាយសភា
នាយករដ្ឋមន្រ្តីស្តីទី លោក ភុមថាំ វិច្ឆាយ៉ាឆៃ (Phumtham Wechayachai) បានបញ្ជាក់ថា ពីលទ្ធភាពនៃការរំលាយសភាក្នុងអំណាចដឹកនាំរបស់លោក ជានាយករដ្ឋមន្ត្រីស្តីទី ខណៈដែលរដ្ឋាភិបាលចម្រុះដឹកនាំរបស់គណបក្សភឿថៃរបស់លោក រងការរំខានកាន់តែខ្លាំងពីគណបក្សប្រឆាំងដែលទាមទារឲ្យមានការរំលាយសភាដើម្បីផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ និង បញ្ចៀសរដ្ឋប្រហារដោយយោធា។

តាមការដកស្រង់សម្តីរបស់សារព័ត៌មាន The Nation នាយករដ្ឋមន្រ្តីស្តីទីរូបនេះ បានលើកឡើងថា លោកកាន់អំណាចក្រោមរដ្ឋធម្មនុញ្ញ រួមទាំងអំណាចរំលាយសភាផងដែរ។ ទោះយ៉ាងណាលោកបានបន្ថែមថាមិនទាន់មានការពិភាក្សាជាក់លាក់លើបញ្ហានេះនៅឡើយទេ។
.
សេចក្តីរាយការណ៍ដដែលបានបន្តថា លោក Chousak Sirinil រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី បានលើកឡើងថា គណបក្សភឿថៃបានចូលរួមប្រជុំចំនួន ៩០% ប៉ុន្តែបញ្ហាអាចកើតឡើងពីគណបក្សចម្រុះបន្ទាប់ពីមានការរំខានក្នុងសភា។
.
លោក ភុមថាំ វិច្ឆាយ៉ាឆៃ ឆ្លើយតបថា វាជារឿងធម្មតាសម្រាប់ភាគីនីមួយៗក្នុងការដោះស្រាយបញ្ហាបែបនេះ ហើយវាគឺអាស្រ័យលើមេដឹកនាំនៃគណបក្សចម្រុះក្នុងការដោះស្រាយពួកគេ។
តុលាការធម្មនុញ្ញសម្រេចទទួលយកពាក្យបណ្តឹងរបស់សមាជិកព្រឹទ្ធសភាទៅពិចារណា ដោយជាបណ្តោះអាសន្នត្រូវផ្អាកដំណែង នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ហើយនឹងឈានទៅដកដំណែងជាផ្លូវការនៅពេលការស៊ើបអង្កេតពេញលេញក្នុងរយៈពេលខាងមុខប៉ុន្មានខែនេះ។
ក្រោយពេលតុលាការធម្មនុញ្ញសម្រេចបែបនេះ ក្រុមគណបក្សប្រឆាំងដែលមានសមាជិកសភាស្ទើរតែប្រហាក់ប្រហែលគណបក្សក្នុងរដ្ឋាភិបាលចម្រុះទៅហើយនោះ បានរួមគ្នាអំពាវនាវឲ្យមានការរំលាយសភាដែលពួកគេចង់បាន ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតសភាឡើងវិញ ហើយវាក៏អាចជៀសផុតពីការធ្វើរដ្ឋប្រហារយោធា ដែលប្រទេសនេះជួបប្រទះជាញឹកញាប់ទៅហើយ៕
រ៉ាន់ រើយ


-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២២ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


