ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ក្រុមការងារក្រសួង និងក្រុមហ៊ុនជាច្រើន នឹងចុះជួបពលករទើបត្រឡប់មកពីថៃ នៅចុងសប្ដាហ៍នេះ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ១ កក្កដា នេះថា ក្រុមការងារក្រសួង រួមជាមួយតំណាងក្រុមហ៊ុនមកពីតំបន់សេដ្ឋកិច្ចពិសេស តំណាងសមាគមរោងចក្រ នឹងចុះជួបពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ នាថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់ពួកគាត់។

លោកបានបន្តថា ក្រសួងការងារ បានអនុវត្តយន្តការចំនួន ២ ក្នុងការទទួលពលករវិលត្រឡប់មកពីប្រទេសថៃ គឺ ទី១.ការផ្តល់ឱកាសការងារជូនដល់ពួកគាត់នៅតាមបន្ទាត់ខ្សែព្រំដែនផ្ទាល់តែម្តង និងទី២.ប្រសិនបើពលករខ្មែរមិនទាន់ទទួលបានឱកាសការងារនៅព្រំដែនទេ ដោយពួកគាត់ប្រញាប់ប្រញាល់ទៅជួបជុំបងប្អូនវិញនៅស្រុកកំណើតរបស់ខ្លួន ក្រសួង មានយន្តការស្វែងរកការងារបន្ថែមជូនដល់ពួកគាត់ ដោយនាំយករោងចក្រសហគ្រាសទៅដល់មូលដ្ឋានតែម្ដង។

លោកបានបន្តទៀតថា នៅថ្ងៃទី ៦ កក្កដា ខាងមុខនេះ ក្រុមការងារក្រសួង រួមជាមួយបណ្តាក្រុមហ៊ុនរោងចក្រនានា ដូចជា តំបន់រ៉ូយាល់ពិសេសភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសជេជាំង សមាគមរោងចក្រកាត់ដេរ ដែលមានឱកាសការងាររាប់សិនម៉ឺនកន្លែង នឹងចុះនៅតាមមូលដ្ឋានពលករខ្មែរដែលវិលត្រឡប់មកពីថៃនៅតាមបណ្តាខេត្តមួយចំនួនដូចជា បាត់ដំបង កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងសៀមរាប ដើម្បីឱ្យពលករយើងមានការងារធ្វើក្នុងស្រុក ដែលជាការគិតគូរ និងយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងការងារជាសេនាធិការផងដែរ។

បើតាម លោក ស៊ុន មេសា គឺ លោករដ្ឋមន្ត្រីក្រសួងការងារ កំពុងចុះនៅតាមព្រំដែននៅឡើយ ដើម្បីទទួលពលករខ្មែរមកពីប្រទេសថៃ និងចុះត្រួតពិនិត្យកន្លែងផ្តល់សេវារបស់ក្រសួងការងារដែលមានទីភ្នាក់ងារជាតិ និងមុខរបរ ក្រុមការងារ TVET ក្រុមការងារ ប.ស.ស ដែលបាននិងកំពុងរង់ចាំផ្តល់ព័ត៌មានស្ដីពីអត្ថប្រយោជន៍ និងឱកាសការងារ ២៥ ម៉ឺនកន្លែង ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈចំនួន ៤៥ មុខ ដោយឥតគិតថ្លៃ ក៏ដូចជាអត្ថប្រយោជន៍ ប.ស.ស នៅពេលពលករធ្វើការនៅតាមរោងចក្រសហគ្រាស និងប្រកបជាបុគ្គលស្វ័យនិយោជន៍រាជរដ្ឋាភិបាលគិតគូរលើផ្នែកអ្វីខ្លះ។

ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ និងសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ខេត្តបាត់ដំបង កាលពីថ្ងៃទី ៣០ មិថុនា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការចុះជួបផ្ទាល់ជាមួយពលករខ្មែរត្រឡប់មកពីថៃនេះ គឺអនុវត្តទៅតាមការចង្អុលណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះតាមស្រុកភូមិបន្ថែមទៀត ដើម្បីសាកសួរព័ត៌មានពលករដែលទើបវិលត្រឡប់ទៅស្រុកកំណើត តើគាត់ចង់រៀនជំនាញបន្ថែម ឬចង់ស្វែងរកការងារធ្វើ ដើម្បីធានាថាពលករខ្មែរមិនមានបញ្ហា ក្រោយវិលត្រឡប់មកពីថៃ ខណៈចាប់តាំងពីថ្ងៃទី ៨ ខែមិថុនា រហូតមកដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ មានពលករខ្មែរឆ្លងដែនតាមច្រកនានាត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ប្រមាណជិត ៤ ម៉ឺននាក់ ក្នុងនោះមានពលករជាង ១ ម៉ឺននាក់ បានចុះឈ្មោះស្វែងរកការងារធ្វើ៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


