ព័ត៌មានជាតិ
បាតុភូតរន្ទះបាញ់បង្កឱ្យមនុសស្លាប់និងរបួស ៨៤នាក់នៅកម្ពុជា នាឆមាសទី១ ឆ្នាំ ២០២៥
យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៥នេះ បាតុភូតរន្ទះបាញ់បានកើតឡើងប្រមាណ ៧០លើក បង្កឱ្យមនុស្សស្លាប់ និងរងរបួសចំនួន ៨៤នាក់ ក្នុងនោះងាប់គោ ក្របីជាង ៧០ក្បាល ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅថ្ងៃទី ០៤ ខែកក្កដានេះថា នៅឆមាសទី១ ឆ្នាំ២០២៥នេះ គ្រោះរន្ទះបាញ់ បានកើតមានចំនួន ៦៨លើក នៅមូលដ្ឋានខេត្តចំនួន ២០ បណ្តាលឱ្យស្លាប់ ៣១នាក់ (ស្រី១១ ក្មេង៣) រងរបួស ៥៣នាក់ ងាប់គោក្របី ៧១ក្បាល និងខូចខាតផ្ទះ ១២ខ្នង។
លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ ៣១ នាក់ក្នុងនោះខេត្តតាកែវ១នាក់កំពង់ស្ពឺ១នាក់ព្រៃវែង ២នាក់កំពង់ចាម ១នាក់កំពង់ធំ២នាក់កំពង់ឆ្នាំង១នាក់ពោធិសាត់ ១នាក់បាត់ដំបង ៥នាក់សៀមរាប ៥នាក់បន្ទាយមានជ័យ ៣នាក់ឧត្តរមានជ័យ ១នាក់ព្រះវិហារ ១នាក់ព្រះសីហនុ ៣នាក់កំពត ១នាក់ ប៉ៃលិន ២នាក់ និងត្បូងឃ្មុំ១នាក់។

តួលេខនេះបើធៀបទៅនឹងរយៈពេល ៦ខែដូចគ្នាកាលពីឆ្នាំ២០២៤កន្លងទៅ ឃើញថាមានការថយចុះនូវចំនួនបាតុភូតរន្ទៈបាញ់ ខណៈ៦ខែឆ្នាំមុន រន្ទះបាញ់បានកើតឡើងចំនួន ៨២ លើក បណ្តាលឱ្យខូចខាតផ្ទះ ២២ ខ្នងព្រមទាំងងាប់គោក្របី ២៦ ក្បាល។ ប៉ុន្តែឆ្នាំនេះកើនឡើងនូវចំនួនមនុស្សរងរបួស ពោលពាក់កណ្តាលឆ្នាំមុនមានមនុស្សស្លាប់ ៤៥ នាក់ និងរបួស ៣៦ នាក់ សរុបទាំងអស់ ៨១នាក់ ហើយក្នុងឆ្នាំ ២០២៥ ស្លាប់និងរបួសមាន ៨៤នាក់។

ក្រៅពីបង្កឱ្យមនុស្សស្លាប់ ក្នុងរយៈពេល៦ខែឆ្នាំ២០២៥នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១៩០លើក នៅទូទាំងប្រទេសបណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន ៣៩៣ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៥.៥០០ខ្នង របើកដំបូលសាលារៀន ៣៦អគារ ដួលរលំតូបលក់ដូរ ២១ អគារដ្ឋបាល កុដិ ព្រះវិហារ ១៩កន្លែង អគារគ្រូស្នាក់នៅ ២កន្លែង អគារកងទ័ព ៤កន្លែង ដួលរលំអង់តែនវិទ្យុទាក់ទង ១ ដួល រលំរោងការ និងស្តង់ដំឡូង ១០កន្លែង រោងម៉ាស៊ីនកិនស្រូវ ២ដួលរលំបង្គោលភ្លើង និង សូឡា ៦៥ដើម ដួលរលំដើមឈើ ១៣៧ដើម ចំការកៅស៊ូ ៥ហិកតា ខូចខាតរថយន្ត ២គ្រឿង និងចំនួនម៉ូតូ ៨គ្រឿង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


