ព័ត៌មានជាតិ
អភិបាលរាជធានី ណែនាំកម្លាំងនិងខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន លុបបំបាត់ការជក់បារីអេឡិចត្រូនិច
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សានិងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។

ការណែនាំបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ កក្កដា ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះធ្វើឡើង គឺដើម្បីដាក់ផែនការ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសគឺការបន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។

លោកឃួង ស្រេង បានបន្តទៀតថា ការងារសព្វបែបយ៉ាង គឺសុទ្ធតែជាការងាររបស់អាជ្ញាធរខណ្ឌបើយើងបង្ក្រាបមិនបានគ្មាននរណាបង្ក្រាបបានទេ។ រឿងគ្រឿងញៀន យើងអាចចេញដំណើរមួយខណ្ឌម្តង ចំណែកខណ្ឌផ្សេងទៀតត្រូវម្ចាស់ការធ្វើរៀងខ្លួន ដើម្បីបង្ក្រាបគ្រឿងញៀន។ ការងារនេះ បើកម្លាំងយើងមិនគ្រប់គ្រាន់ ត្រូវស្នើសុំ។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនឹងរកថវិកាជួយទ្រទ្រង់ការងារនេះ ដើម្បីប្រតិបត្តិការឱ្យបានសកម្ម។ ខណ្ឌទាំងអស់ត្រូវរង់ចាំសហការជាមួយកម្លាំងទាំង២ប្រភេទ ក្នុងការបង្ក្រាបគ្រឿងញៀន។

លោកឃួង ស្រេង បានបញ្ជាក់ថា បើចង់ធ្វើអភិបាលខណ្ឌត្រូវតែនៅជាមួយប្រជាពលរដ្ឋជានិច្ច។ គ្រឿងញៀននិង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជារឿងដែលត្រូវបង្ក្រាបជាប្រចាំ។ ដូច្នេះទេ ខណ្ឌទាំង១៤ត្រូវពិនិត្យតាមខុនដូ និងបុរីដែលមានការសង្ស័យថា បាននឹងកំពុងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

លោកឃួង ស្រេង បន្តទៀតថា ការងារខាងលើ គ្រប់ខណ្ឌត្រូវប្រជុំដាក់ផែនការ ទៅឱ្យមេភូមិនិងប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់សហការជាមួយយើង។ ចាប់ពីពេលនេះតទៅ នឹងបន្តការរឹតបន្តឹងបន្ថែមទៀត លើការបង្ក្រាប។ ការជក់ស៊ីហ្សានៅតាមសាលារៀន ត្រូវតែលុបបំបាត់ឱ្យអស់ សិស្សានុសិស្ស ជាទំពាំងស្នងឬស្សី។ ទំពាំង ត្រូវមើលថែឱ្យល្អ ធំធាត់ ដើម្បីជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ។ បើពួកគាត់កំពុងពេញកម្លាំង បែរជាឈឺ តើយើងមានកម្លាំងឯណាដើម្បីជួយជាតិ។ មន្ទីរអប់រំយុវជននិងកីឡា ត្រូវមើលការងារនេះឱ្យបានល្អ។ បន្ថែមពីនេះចំពោះខណ្ឌដែលមានកន្លែងសប្បាយភាពត្រូវចុះពិនិត្យមើលជាប្រចាំ។ ត្រូវយកស្លាកសញ្ញាដាក់ ហាមជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) ទៅបិទតាមហាងនានានៅក្នុងរាជធានីភ្នំពេញ ពិសេសនៅហាងបារាំង។

លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងផងដែរថា ចំពោះបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈម ដោយក្រុមជនល្មើសបានធ្វើសកម្មភាពផ្លាស់ប្តូរគ្រប់រូបភាព ដែលសមត្ថកិច្ចយើងពិបាកក្នុងការបង្ក្រាប ដូចជាករណីខ្លះការជួញដូរគ្រឿងញៀន រាប់គីឡូក្រាម ពួកគេប្រើរូបភាព ដោយយកគ្រឿងញៀនទៅដាក់នៅគោលដៅមួយ ហើយពួកគេប្រើឡុកខេសិនប្រាប់ពីទីតាំងនោះ ចំពោះទឹកប្រាក់ទិញគ្រឿងញៀននោះវិញ ពួកគេ វេតាមវីង៕
ដោយ ៖ ស្រីរ័ត្ន








-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


