ព័ត៌មានជាតិ
អតីតមេទ័ពជើងគោក លោក មាស សុភា ឈរជាបេក្ខជនពេញសិទ្ធិនៅខេត្តព្រះវិហារ
សប្ដាហ៍ក្រោយនេះ ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចូលមកដល់ ខណៈដែលគណបក្សប្រជាជន បានត្រៀមរួចជាស្រេចសម្រាប់បញ្ជីបេក្ខជនឈរឈ្មោះនៅទូទាំង២៥ រាជធានី-ខេត្ត។ ក្នុងនោះ មណ្ឌលខេត្តព្រះវិហារ ដែលមានតែ១អាសនៈ បានតែងតាំងលោក មាស សុភា ជាបេក្ខជនឈរឈ្មោះពេញសិទ្ធិក្នុងការបោះឆ្នោតខាងមុខ។

លោក មាស សុភា បច្ចុប្បន្នកំពុងកាន់តំណែងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក។ បន្ថែមពីនេះ លោក មាស សុភា គឺជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សផង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលផងចុះមូលដ្ឋានខេត្តព្រះវិហារ។
បើតាមសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាដែលមានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក៏បានសម្រេចតែងតាំងបេក្ខជនបម្រុងចំនួន៦រូប រួមមាន៖ ១.លោក សំ លាងទ្រី ២.លោក មួង ឃីម ៣.លោក ឃឿង ណាត ៤.លោកស្រី ខូយ ប៊ុនថាន ៥.លោក ខៀវ សម្បត្តិ និង៦.លោកស្រី អ៊ាង ម៉ូនីកា។

ដោយឡែក លោក សួស យ៉ារ៉ា ដែលជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត ក្នុងនីតិកាលទី៦ (ឆ្នាំ២០១៨-២០២៣) គឺត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ផ្លាស់ប្ដូរ និងតែងតាំងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះលេខរៀងទី៣ មណ្ឌលខេត្តកំពង់ធំ ជំនួសវិញសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


