ព័ត៌មានជាតិ
លោក ឃួង ស្រេង លើកឡើងពីគំរូវីរភាពថ្នាក់ដឹកនាំគណបក្សប្រជាជន ដល់មន្ត្រីគណបក្ស ផ្សព្វផ្សាយជូនពលរដ្ឋ
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យមន្ត្រីរបស់គណបក្ស ដែលជាឃោសនិកដ៏សំខាន់របស់បក្ស យកមកធ្វើជាត្រីវិស័យ ក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង និងបានយល់ច្បាស់អំពីវីរៈភាពដ៏ឧត្តុងឧត្ថមរបស់ថ្នាក់ដឹកនាំបក្ស និងបន្តយកទៅផ្សព្វផ្សាយដល់កូនចៅជំនន់ក្រោយៗទៀតបានដឹងឮ។

ការលើកឡើងខាងលើរបស់លោក ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃអាទិត្យទី០៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ ដោយមានការចូលរួមពី លោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក សេង គន្ធ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ។
ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង១១ និងលោកចៅសង្កាត់បឹងទំពន់ទី១ បានរាយការណ៍ពីសមិទ្ធផលការងារនានាដែលសម្រចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយក៏បានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះដែរ ទាំងលោក លោកស្រី ជាប្រធានភូមិ និងលោកចៅសង្កាត់បឹងទំពន់ទី១ សុទ្ធតែឡើងប្តេជ្ញាចិត្ត ក្នុងការកសាងសហជិកបក្សឱ្យបាន៨០% ទៅតាមផែនការ ដើម្បីឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជនត្រូវខិតខំបន្តបម្រើ ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹម ចលនាប្រជាពលរដ្ឋ បើពួកគាត់ខ្វះខាតត្រូវជួយឧបត្ថមភ្លាម ដូចសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាធ្លាប់មានប្រសាសន៍ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ មិនត្រឹមតែមើលប្រជាពលរដ្ឋទេ ប្រជាការពារក៏មិនធូធាដែរ ដូច្នេះត្រូវគិតគូឧបត្ថមពួកគាត់ផងដែរ។ លោកថា «សម្តេចតេជោហ៊ុន សែនបានត្រួសត្រាយអស់ហើយ នៅតែយើងទេ ដែលត្រូវបន្តអនុវត្តឱ្យល្អប្រើសើរ ទៅតាមការដឹកនាំ ចង្អុលបង្ហាញរបស់ប្រធានបក្សប៉ុណ្ណោះ»។
លោក ឃួង ស្រេង បានបន្តទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចឱ្យក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងសាធារការនិងដឹកជញ្ជូននិងរដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនាប្រឡាយ លូនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ។ នេះជាកាដូដ៏ធំមួយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅភ្នំពេញ។

លោក ឃួង ស្រេង បានបន្តទៀតថា សាមគ្គីភាពផ្ទៃក្នុងរបស់បក្សគឺជារឿងសំខាន់ណាស់ ដូច្នេះត្រូវសាមគ្គីភាពគ្នា ឱ្យកាន់តែល្អប្រសើរ។ ចំណែកប្រាក់រង្វាន់របស់បក្សក៏ជារឿងសំខាន់ខ្លាំងដែរ ដែលយើងត្រូវយក ថវិកានេះទៅប្រើប្រាស់ឱ្យចំគោលដៅ។
លោក ឃួង ស្រេង បានបន្តទៀតថា «យើងពិតជាមានសំណាងណាស់ដែលមានថ្នាក់ដឹកនាំដ៏ល្អបំផុត នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខណៈប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជានិងថៃ បើយើងមិនមានថ្នាក់ដឹកនាំល្អបែបនេះទេ កម្ពុជាយើង មិនដឹងថាទៅជាយ៉ាងណានោះទេ។ យើងស្អប់សង្រ្គាម តែយើងក៏មិនខ្លាចសង្គ្រាមដែរ មិនអាចឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ»។

ក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតឃុំ សង្កាត់ និងបោះឆ្នោតជ្រើរើសតំណាងរហូតមក៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


