ព័ត៌មានជាតិ
លោក ហេង សួរ៖ កត្តាសន្ដិភាពធ្វើឱ្យយុវជនកម្ពុជាកាន់ប៊ិកជំនួស ដោយការកាន់កាំភ្លើងក្នុងសមរភូមិ
លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ២ ៤០៩នាក់របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥។
ថ្លែងទៅកាន់សមាជិកថ្មីនាឱកាសនោះ លោក ហេង សួរ បានលើកឡើងថា កត្តាសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមល្អបានធ្វើឱ្យយុវជនកម្ពុជាកាន់ប៊ិកជំនួសដោយការកាន់កាំភ្លើងប្រយុទ្ធក្នុងសមរភូមិ។


លោក ហេង សួរ បានមានប្រសាសន៍ថា៖«បើគ្មានសន្ដិភាពទេនោះបងប្អូនទាំងអស់នឹងមិនអាចស្លៀកពាក់ស្អាតបាត គ្មានឱកាសសិក្សារៀនសូត្រ គ្មានឱកាសចូលរួមក្នុងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយគ្មានឯកសណ្ឋានល្អៗសម្រាប់ស្លៀកពាក់ដូចពេលនេះទេ រីឯប៊ិកដែលប្អូនៗកំពុងកាន់នេះ គឺមិនមែនជាប៊ិកទេ គឺប្រហែលជាកាំភ្លើងដែលប្អូនៗត្រូវកាន់ជំនួសដោយប៊ិក ប្អូនៗសព្វថ្ងៃអាចដេកនៅលើគ្រែមានបន្ទប់ ប៉ុន្ដែបើគ្មានសន្ដិភាព ប្អូនៗអាចទៅដេកនៅត្រង់សេ ឬដេកក្នុងព្រៃផងដែរ»។

បន្ថែមលើនេះលោក ហេង សួរ ក៏បានបញ្ជាក់ទៅកាន់សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំគ្រប់ជាន់ថ្នាក់ សាមគ្គីផ្ទៃក្នុង មានធនធានមនុស្សគ្រប់គ្រាន់ ក្នុងការដឹកនាំគណបក្សពោរពេញទៅដោយសមត្ថភាព ចក្ខុវិស័យវែងឆ្លាយដែលដឹកនាំប្រជាជាតិឈានដល់ការរីកចម្រើន និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ដូចទៅនឹងអ្វីដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបចង់បាន។
ទន្ទឹមនឹងនោះលោក ហេង សួរ បានជំរុញឱ្យសមាជិក សមាជិកាថ្មីទាំងអស់បន្តចូលរួមសាមគ្គីគ្នា ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗបន្ថែមទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


