ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ថា គ្មានបក្សនយោបាយណា ជំនួសបក្សប្រជាជនបានឡើយ ដែលពលរដ្ឋត្រូវការ
អនុប្រធានគណបក្ស សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានអះអាងអំពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកតែមួយគត់របស់ប្រជាជន ទោះក្នុងកាលៈណាក៏ដោយ គឺគណបក្សប្រជាជនកម្ពុជានៅតែរួមរស់ជាមួយប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជនជានិច្ច។ សម្ដេចធិបតី ថា គ្មានបក្សនយោបាយណា អាចមកជំនួសគណបក្សប្រជាជនបានឡើយ។

គណបក្សប្រជាជនកម្ពុជា បាននិងកំពុងបន្តភាពរីកចម្រើនឥតឈប់ឈររបស់ខ្លួន ជាមួយនឹងកម្លាំងសាមគ្គី និងឯកភាពផ្ទៃក្នុង ក្រោមការដឹកនាំដ៏ត្រូវត្រឹមរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលជាតួអង្គដឹកនាំ និងជាសសរទ្រូងដ៏រឹងមាំរបស់គណបក្ស និងប្រទេសជាតិ។ នេះជាការថ្លែងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពេលអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្ដេចធិបតី បានគូសរំលេចនូវកត្តា២យ៉ាងធំៗដែលធានាដល់ការដឹកនាំរបស់គណបក្សប្រជាជនក្នុងរយៈពេលកន្លងមក និងបន្តទៅអនាគត គឺទី១ ពលរដ្ឋនៅតែឱ្យតម្លៃលើសច្ចភាព ពោលគឺទៅលើការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា និងទី២ គណបក្សប្រជាជនកម្ពុជាមិនចោលបុព្វហេតុរបស់ខ្លួន គឺដើម្បីជាតិ និងប្រជាជន បើទោះក្នុងពេលណាក៏ដោយ គឺបន្តនៅជាមួយប្រជាជន និងទទួលបានការគាំទ្រពីប្រជាជនយូរអង្វែងទៅមុខ។
សម្ដេចធិបតី បានរំលឹកពីចំនួនយ៉ាងច្រើនលើសលប់នៃប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដោយមិនបានជឿទៅតាមការញុះញង់របស់ក្រុមប្រឆាំង ដែលព្យាយាមឃោសនាមិនឱ្យពលរដ្ឋកុំទៅបោះឆ្នោត ហើយបើទៅ ត្រូវគូសសន្លឹកឆ្នោតចោល ជាដើម ប៉ុន្តែប្រជាពលរដ្ឋបានជឿជាក់យ៉ាងច្បាស់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេច បញ្ជាក់ថា«នេះបង្ហាញពីភាពច្បាស់លាស់របស់ប្រជាពលរដ្ឋ បង្ហាញពីការឱ្យយុត្តិធម៌របស់ប្រជាពលរដ្ឋដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាពីអាណត្តិមុនៗ»។

សម្ដេចធិបតី អនុប្រធានគណបក្សប្រជាជន បន្តថា នេះក៏ជាជោគជ័យមួយ ដែលបង្ហាញថាប្រជាពលរដ្ឋជឿទៅលើប្រព័ន្ធប្រជាធិបតេយ្យ ជឿទៅលើការបោះឆ្នោត ដែលជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសអ្នកដឹកនាំ បើទោះមានចលនាមួយចំនួនខំប្រឹងញុះមិនឱ្យទៅក៏ដោយ។
សម្ដេចធិបតី បានសង្កត់ធ្ងន់ថា «មកល់ម៉ោងនេះ គ្មានគណបក្សណាមួយ អាចយកជំនួសគណបក្សប្រជាជនបានដែរទេ ក្នុងខួរក្បាលអារម្មណ៍ និងទំនុកចិត្តរបស់ប្រជាជនខ្មែរយើង និងជនបរទេសជារួម គឺថា ប្រទេសកម្ពុជាត្រូវការគណបក្សប្រជាជន ពិសេសវត្តមានសម្ដេចប្រធានគណបក្ស ជាមូលដ្ឋានរឹងមាំ មូលដ្ឋានសម្រាប់ធានាចីរភាព និងលំនឹងចិត្តប្រជាពលរដ្ឋ»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


