Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ថាមពល​ធ្យូងថ្ម​ចំនួន​៤​រោងចក្រ

បានផុស

នៅ

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា មកដល់ពេលនេះ ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម​ចំនួន​៤​រោងចក្រ ដែលមាន​អនុភាព​ផលិត​អគ្គិសនី​បាន​២៣៥ មេ​ហ្គា​វ៉ា​ត់ និង​៣៧៧ មេ​ហ្គា​វ៉ា​ត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាង ភារ​ម្យ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​នៅ​ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម ចំនួន​២​ក្រុមហ៊ុន ស្មើនឹង​៤​រោងចក្រ គឺ​ក្រុមហ៊ុន CELI+II (​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន អេ​នើ​ជី លីមីត​ធី​ត​) ស្ថិតនៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផលិត​បាន​២៣៥ មេ​ហ្គា​វ៉ា​ត់ និង​ក្រុមហ៊ុន CIIDG I+II (​អេ​ឡិច​ត្រូ​និ​ច​ផៅ​វើ ខូ​អឺ​ល​ធី​ឌី​) ស្ថិតនៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផលិត​បាន​៣៧៧ មេ​ហ្គា​វ៉ា​ត់​។

សូម​បញ្ជាក់ថា រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី Cambodian Energy II Co Ltd (CEL2) បានធ្វើការ​សាងសង់​កា​លពី​ឆ្នាំ​២០១៧ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន​៦០០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ ក្រុមហ៊ុន​នេះ​បានជ្រើសរើស​ក្រុមហ៊ុន Toshiba Plant Systems & Services Corporation (TPSC) ជា​អ្នក​ដំឡើង និង​សាងសង់​ឧបករណ៍ ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន General Electric (GE)​។ បើតាម​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​បញ្ជាក់ថា រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មួយ​នេះ បាន​ប្រើប្រាស់​ម៉ាស៊ីន​របស់​ក្រុមហ៊ុន General Electric (GE) ដែលមាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក និង​ដំឡើង​ដោយ​ក្រុមហ៊ុន Toshiba របស់​ជប៉ុន​។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ធ្លាប់បាន​បញ្ជាក់​កាលពី​ថ្មីៗ​នេះ​ថា រហូតមកទល់​ពេលនេះ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ប្រភព​អគ្គិសនី​ចំនួន​១១ រួចហើយ ដោយ​មិនបាន​រាប់បញ្ចូល​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ ដែលមាន​ស្រាប់​នោះទេ ហើយ​ប្រភព​អគ្គិសនី ដែល​ចុះ​កិច្ចព្រមព្រៀង​រួចហើយ​នេះ មួយចំនួន​បានដាក់​ឲ្យ​ដំណើរការ​រួចហើយ និង​មួយចំនួនទៀត កំពុងតែ​ស្ថិតក្នុង​ដំណាក់​ការសាងសង់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ថាក់ស៊ី​ន​​​ បង្ហាញ​បំណង​ចេញមុខ​​​ជួយរដ្ឋាភិបាល​​កូន ចរចា​​រឿងពន្ធ​​គយ​ជាមួយអាមេរិក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​​យោធា​​រុស្ស៊ី​​អះអាងថា​ រំដោះ​តំបន់​ Kursk ​ទាំង​​ស្រុង​​ ចំថ្ងៃ​ លោក ​ត្រាំ ជួប​​​​ហ្សេលេនស្គី និង​មេដឹកនាំអឺរ៉ុប

កីឡា១០ ម៉ោង មុន

Barca អវត្តមាន​កីឡាករសំខាន់ ៤ នាក់ ខណៈ Real Madrid អវត្តមាន​ ៣នាក់ មុនប៉ះគ្នាយប់នេះ

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីការងារឱ្យរើសគ្រូបច្ចេកទេសជិត៣ពាន់នាក់ដើម្បីដាក់បង្រៀនតាមសាលារដ្ឋ

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនគ្រូហោរាម្នាក់ដែលទស្សន៍ទាយពីការរញ្ជួយដីមិនពិតនៅលើ TikTok

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

បុរស ​ជប៉ុន​ លាក់​គ្រោង​ឆ្អឹង​ឪពុក​ក្នុង​ទូខោអាវ ​រយៈពេល​២​ឆ្នាំ ដើម្បីគេច​ពី​ថ្លៃចំណាយលើបុណ្យសព

សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលកំពុងស៊ើបសួរបុគ្គលិកសាលាបង្រៀនភាសាកូរ៉េ ១ កន្លែង ជុំវិញករណី ពលរដ្ឋជាច្រើននាក់ មកតវ៉ាទាមទារលុយបង់ថ្លៃសិក្សា

Sokha Hotels

ព័ត៌មានពេញនិយម