កីឡា
Barca អវត្តមានកីឡាករសំខាន់ ៤ នាក់ ខណៈ Real Madrid អវត្តមាន ៣នាក់ មុនប៉ះគ្នាយប់នេះ
Barcelona និង Real Madrid សុទ្ធតែមានបញ្ហាកីឡាកររបួសរៀងៗខ្លួន មុនជួបគ្នាយប់នេះក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey។

ក្លិបទាំង ២ បានប្រកាសបញ្ជីឈ្មោះកីឡាករ ត្រៀមប៉ះគ្នានៅកីឡដ្ឋាន Estadio de La Cartuja ក្នុងទីក្រុង Sevilla នារាត្រីនេះរួចរាល់ហើយ ខណៈសង្កេតឃើញ Barcelona អវត្តមានកីឡាករសំខាន់ ៤ នាក់ រីឯ Real Madrid អវត្តមាន ៣ នាក់។
កីឡាកររបស់ Barca ដែលអវត្តមានរាត្រីនេះរួមមាន Robert Lewandowski (របួសសរសៃពួរ), Marc Bernal (របួសជង្គង់), Marc Casado (របួសជង្គង់) និង Alejandro Balde (របួសសរសៃពួរ)។

ដោយឡែកកីឡាកររបស់ Real Madrid អវត្តមានកីឡាករ Eder Militao និង Dani Carvajal របួសជង្គង់ដូចគ្នាតាំងពីដើមរដូវកាល ហើយ Eduardo Camavinga ទើបរងរបួសសាច់ដុំកាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ជាថ្មីថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey រវាង Barca និង Real Madrid រាត្រីនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Estadio de La Cartuja វេលាម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី អាទិត្យ ទី ២៧ ខែ មេសា៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


