ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារឱ្យរើសគ្រូបច្ចេកទេសជិត៣ពាន់នាក់ដើម្បីដាក់បង្រៀនតាមសាលារដ្ឋ
រដ្ឋមន្ត្រីការងារលោក ហេង សួរ បានបញ្ជាទៅអគ្គនាយកបណ្ដុះបណ្ដាលបច្ចេកទេស សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារជ្រើសរើសគ្រូបង្គោលបច្ចេកទេសជិត៣ពាន់នាក់ដើម្បីដាក់ទៅតាមអនុវិទ្យាល័យ និងវិទ្យាល័យនានានៅក្នុងប្រទេស។ ការធ្វើបែបនេះគឺដើម្បីផ្ដល់ការតម្រង់ទិសដល់សិស្សានុសិស្សពីការសិក្សាជំនាញបច្ចេកទេស។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការគិតឡើងវិញលើឧត្ដមភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) សម្រាប់បរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាព» នៅវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោក ហេង សួរ បានថ្លែងថាត្រូវមានការបណ្ដុះបណ្ដាលគ្រូបង្គោល១នាក់នៅវិទ្យាល័យ និង១នាក់នៅអនុវិទ្យាល័យ ដែលអាចផ្ដល់ការតម្រង់ទិសដល់សិស្សក្នុងការជ្រើសរើសការរៀនវិទ្យាសាស្ត្រពិត ឬវិទ្យាសាស្ត្រសង្គមឱ្យបានច្បាស់លាស់។
លោកថា៖ «ទាល់តែយើងត្រូវធ្វើការតម្រង់ទិសវិជ្ជាជីវៈ ចែករំលែកនូវព័ត៌មានជណ្ដើរអាជីពការងារពីថ្នាក់ទី៧ ទី៨ និងទី៩ទៅ ដើម្បីឱ្យអាណាព្យាបាល និងសិស្សថ្នាក់ទី៧ ទី៨ ទី៩ គាត់មានក្ដីស្រមៃឱ្យហើយថាគាត់ចង់ក្លាយជាអ្វីនៅពេលអនាគត ហើយគន្លងមួយណាដែលសាកសមនឹងគាត់»។

លោក ហេង សួរ បច្ចុប្បន្នរដ្ឋាភិបាលមានការតម្រង់ទិសដល់សិស្សនៅថ្នាក់ទី១១ និងទី១២ ដែលធ្វើឱ្យសិស្សខ្វះខាតក្នុងការត្រៀមលក្ខណៈ ដូច្នេះចាប់ពីពេលនេះគឺតម្រង់ទិសពីថ្នាក់អនុវិទ្យាល័យទៅតែម្ដងដើម្បីឱ្យពេលសិស្សពេលចូលដល់ថ្នាក់ទី១០គាត់អាចសម្រេចចិត្តបានពេលនោះ។
ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ទៅរដ្ឋាភិបាលនឹងដាក់បញ្ចូលការបណ្ដុះបណ្ដាលគន្លងវិជ្ជាជីវៈចូលទៅក្នុងសាលារដ្ឋដែលនឹងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សចាប់ពីថ្នាក់ទី១០ឡើងផងដែរ ជាងនេះទៅទៀតក្រសួងការងារក៏គ្រោងនឹងដាក់រោងជាងបណ្ដុះបណ្ដាលបច្ចេកទេសនៅតាមវិទ្យាល័យដែលនៅជិតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចដើម្បីឱ្យសិស្សដែលរៀនចង់ឈប់រៀនក្រោយថ្នាក់ទី៩បានទទួលនូវការបណ្ដុះបណ្ដាលជំនាញសម្រាប់ខ្លួនគេផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


