សេដ្ឋកិច្ច
ថ្នាក់ដឹកនាំ CDC ជួបប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពិភាក្សាជុំវិញវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ បានអនុញ្ញាតឱ្យលោក Thomas Lubeck នាយកគ្រប់គ្រងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ែកខាងត្បូងនិងខាងកើត និងទទួលបន្ទុកលើសេវាកម្មប្រឹក្សាផ្នែកប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ចូលជួបពិភាក្សាការងារ។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ ដោយផ្តោតលើពង្រាងនីតិវិធីប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន និងកត្តាពាក់ព័ន្ធសំខាន់ៗផ្សេងទៀត សំដៅជំរុញឱ្យការសិក្សាគម្រោងមួយនេះប្រព្រឹត្តទៅបានដោយរលូនតាមផែនការដែលបានគ្រោងទុក។
គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ គ្រោងនឹងការបង្កើតនូវមជ្ឈមណ្ឌលភស្តុភារកម្មដ៏ទំនើបមួយ ដែលធ្វើសមាហរណកម្មសេវាភស្ដុភារកម្មទាំងឡាយសម្រាប់ការលើកដាក់ទំនិញ និងទូកុងតឺន័រ ទាំងក្នុងស្រុក និងអន្ដរជាតិ។
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនេះ គ្រោងនឹងតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសនៃកំពង់ផែព្រះសីហនុ (SPSEZ) ដែលនឹងចូលរួមបង្កើនសមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែ ក៏ដូចជាជំរុញទៅដល់ការរីកលូតលាស់នៃវិស័យភស្ដុភារកម្មនៅប្រទេសកម្ពុជាផងដែរ។

ក្រៅពីការផ្ដល់នូវសេវាភស្ដុភារកម្មបែបប្រពៃណីដូចជាការដឹកជញ្ជូន, ការផ្ទុកទំនិញ, ការប្រមូលផ្តុំទំនិញ និងការចែកចាយទំនិញ, មជ្ឈមណ្ឌលភស្តុភារកម្មនេះ ក៏នឹងផ្ដល់នូវសេវាកម្មបន្ថែមផ្សេងទៀតដូចជា ប្រព័ន្ធគ្រប់គ្រងទំនិញ និងការបំពេញបែបបទពន្ធគយសម្រាប់ទំនិញចេញចូល និងសម្រួលទៅដល់អ្នកផ្ដល់សេវាកម្មផ្សេងៗទៀត ដូចជា ឃ្លាំងផ្ទុកទំនិញជាប់ពន្ធ (Bonded Warehousing) ជាដើម។
ទន្ទឹមនេះ គម្រោងនេះ ក៏នឹងនាំមកនូវសេវាភស្ដុភារកម្មបែបថ្មី ដូចជា ខ្សែច្រវ៉ាក់ទំនិញត្រជាក់ (Cold Chain), ការផ្ទុកទំនិញរាយដែលតិចជាងកុងតឺន័រ (Less than container load), និងប្រព័ន្ធគ្រប់គ្រងអ្នកផ្គត់ផ្គង់ទំនិញ ( Vendor Management Inventory) ផងដែរ៕





-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


