ព័ត៌មានអន្ដរជាតិ
អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនគ្រូហោរាម្នាក់ដែលទស្សន៍ទាយពីការរញ្ជួយដីមិនពិតនៅលើ TikTok
អាជ្ញាធរមីយ៉ាន់ម៉ា បានចាប់ខ្លួនគ្រូហោរាសាស្រ្តម្នាក់ពីបទបង្កការភ័យស្លន់ស្លោដល់ប្រជាជនដោយសារការទស្សន៍ទាយពីការរញ្ជួយដីថ្មីនៅក្នុងវីដេអូ TikTok ដ៏ល្បីមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី២៦ខែមេសានេះ។

លោក John Moe The បានបង្ហោះការព្យាកររបស់គាត់នៅថ្ងៃទី៩ខែមេសា ត្រឹមតែពីរសប្តាហ៍បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័របានសម្លាប់មនុស្ស៥ ៣៥២នាក់ស្លាប់ របួស៧ ១០៨នាក់ និងបាត់ខ្លួនចំនួន ៥៣៨នាក់ ព្រមទាំងបានបំផ្លាញប្រាសាទដែលមានអាយុកាលរាប់សតវត្សនៅក្នុងប្រទេសនេះ។
ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បាននិយាយថា លោក John Moe The ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារពីបទនិយាយពាក្យមិនពិត ជាមួយនឹងចេតនាធ្វើឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈ។ គាត់ត្រូវបានចាប់ខ្លួនអំឡុងពេលប៉ូលិសវាយឆ្មក់លើផ្ទះរបស់គាត់ក្នុងទីក្រុង Sagaing ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងវីដេអូ Tik Tok នោះលោក John Moe The បានព្រមានថា ការរញ្ជួយដីថ្មីនឹង វាយប្រហារគ្រប់ទីក្រុងទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២១ ខែមេសា ខណៈអ្នកជំនាញនិយាយថា ការរញ្ជួយដីគឺមិនអាចទាយទុកជាមុនបាន ដោយសារតែភាពស្មុគស្មាញនៃកត្តាដែលពាក់ព័ន្ធនឹងគ្រោះមហន្តរាយបែបនេះ។

គណនី TikTok របស់លោក John Moe The ដែលពេលនេះលែងដំណើរការហើយ មានអ្នកតាមដានច្រើនជាង ៣ម៉ឺននាក់ អះអាងថានឹងធ្វើការទស្សន៍ទាយដោយផ្អែកលើហោរាសាស្រ្ត និងបាតដៃ។ នៅក្នុងវីដេអូរបស់គាត់ដែលមានអ្នកចូលមើលច្រើនជាង ៣លានដង លោក John Moe The បានជំរុញមនុស្សឱ្យយករបស់សំខាន់ៗទៅជាមួយ ហើយរត់ចេញពីអគារក្នុងអំឡុងពេលរញ្ជួយ។
អ្នកស្រុកនៅទីក្រុងYangon ម្នាក់បានប្រាប់ AFP ថាអ្នកជិតខាងជាច្រើនរបស់គាត់ជឿជាក់លើការទស្សន៍ទាយនេះ ដោយពួកគេមិនស្នាក់នៅក្នុងផ្ទះរបស់ខ្លួន ហើយបានបោះជុំរុំនៅខាងក្រៅនៅថ្ងៃដែលលោក John Moe The បាននិយាយថា ការរញ្ជួយដីនឹងកើតឡើង។
គួរបញ្ជាក់ថា តំបន់នៃទីក្រុង Mandalay និង Sagaing បានរងការវាយប្រហារយ៉ាងខ្លាំងដោយការរញ្ជួយដីកាលពីថ្ងៃទី២៨ខែមីនា ដែលបានជំរុញឱ្យមានសំណើដ៏កម្រពីរបបសឹកមីយ៉ាន់ម៉ាសម្រាប់ជំនួយបរទេស។ មកដល់ពេលនេះមនុស្សប្រមាណ ៤ ម៉ឺននាក់កំពុងស្នាក់នៅក្នុងតង់បណ្ដោះអាសន្ន ខ្វះទឹកស្អាតដែលបង្កើននិភ័យឆ្លងជំងឺផ្សេងៗ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


