ព័ត៌មានជាតិ
កោះតូចធំចំនួន ០៧ មានភូមិសាស្ត្រនៅក្បែរមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម
មូលដ្ឋានសមុទ្ររាម មានកោះតូចធំចំនួន ៧ មានទីតាំងនៅក្បែរមូលដ្ឋានកងទ័ពជើងទឹករបស់កម្ពុជា ដែលទើបទទួលបានការធ្វើទំនើបកម្មកែលម្អ ក្រោមការគាំទ្រពីរដ្ឋាភិបាលចិន។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជាចិនផែរាមកាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបង្ហាញពីភូមិសាស្ត្រនិងប្រវត្តិនៃការកសាងមូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៤ តាមព្រះរាជក្រឹត្យលេខ ១៥៣/នស/រក/១៩៥៤ បន្ទាប់ពីប្រទេសកម្ពុជាទទួលបាននូវឯករាជ្យជាតិពីអាណានិគមនិយមបារាំង។

មូលដ្ឋានកងទ័ព្ទជើងទឹកសមុទ្ររាម ស្ថិតនៅភូមិ អុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ គ្របដណ្តប់លើផ្ទៃដីទំហំ ៨៧ ហិកតា និងត្រូវបានរៀបចំជាទីតាំងគ្រប់គ្រងនិងប្រើប្រាស់ដោយមូលដ្ឋានសមុទ្ររាមមានទំហំ ៥១៧,៥៩៨ ម៉ែត្រការ៉ និងទីតាំងបម្រុងទុកហ្វឹកហ្វឺនរួមគ្នាទំហំសរុប ៣៥៥,៧៤៨ ម៉ែត្រការ៉េ។
បើតាមលោករដ្ឋមន្រ្តី នៅក្បែរមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម និងទីបញ្ជាការមូលដ្ឋានសមុទ្ររាម មានកោះតូចធំនៅជិតចំនួន ០៧ រួមមាន កោះត្រេះ កោះប្រើស កោះច្រលុះ កោះឬស្សី កោះតាគៀវ កោះស្រមោច និងកោះសំពោជ។


ទាក់ទងការអភិវឌ្ឍ និងការធ្វើទំនើបកម្មមូលដ្ឋានផែសមុទ្ររាម លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើការកសាង និងប្រើប្រាស់នូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នានៅផែរាម។
ក្រុមការងារបច្ចេកទេសប្រទេសទាំងពីរបានស្រាវជ្រាវសិក្សាពីស្ថានភាពទីតាំងភូមិសាស្ត្រ ស្ថានភាពដី ទឹក បរិស្ថានជុំវិញ និងនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២២ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា “Drydock (អ៊ូ) Slipway (រ៉ែ) ផៃ សំចត និងស្ដារឃ្លង” ក្រោមអធិបតីភាពសម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ជាលទ្ធផលរហូតមកដល់ដើមឆ្នាំ២០២៥ នេះ ការសាងសង់ ផែ អគារនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមសម្រេចបានលទ្ធផល ១០០%៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


