Connect with us

ព័ត៌មានជាតិ

​រចនាសម្ព័ន្ធក្រសួង​ទេសចរណ៍ មាន​អង្គភាព​ចំណុះ​ និង​បែងចែកការងារ​យ៉ាងណា​ខ្លះ?

បានផុស

នៅ

រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការប្រព្រឹត្តិ​ទៅ​របស់​ក្រសួង​ទេសចរណ៍។ ក្រសួង​ទេសចរណ៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់​បេសកកម្ម​ឲ្យ​ដឹកនាំ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ដំណើរការ​ប្រព្រឹត្តិទៅ​នៃ​ក្រសួង​ទេសចរណ៍​មាន​ការ​រៀបចំ​រចនាសម្ព័ន្ធ​និង​មុខងារ​ភារកិច្ច​របស់​អង្គភាព​ចំណុះ ដើម្បី​ធានា​បាន​គុណភាព​និង​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញ​ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រចនាសម្ព័ន្ធ​ក្រសួង​ទេសចរណ៍​មាន​ការ​បែងចែកដូច​តទៅ៖

ក- ថ្នាក់កណ្តាល

-ខុទ្ទកាល័យរដ្ឋមន្តី
– អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
– អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ
– អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍
– វិទ្យាស្ថានជាតិទេសចរណ៍
– អគ្គាធិការដ្ឋាន
– នាយកដ្ឋាននីតិកម្ម
– នាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ខ- អង្គភាពមូលដ្ឋាន

គ- គ្រឹះស្ថានសាធារណៈក្រោមអាណាព្យាបាលរបស់ក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ខុទ្ទកាល័យ​រដ្ឋមន្រ្តី

ខុទ្ទកាល័យ​រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់​តាម​បទប្បញ្ញត្តិនៃអនុក្រឹត្យស្តី​ពី​ការរៀបចំ​និង​ការប្រព្រឹត្ត​ទៅ​របស់​ក្រសួង​និង​រដ្ឋលេខាធិការដ្ឋាន។

អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ

អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ជា​សេនាធិការ​ឱ្យ​ក្រសួង​ទេសចរណ៍​លើ​ការងារ​រដ្ឋបាល​និង​កិច្ចការ​ទូទៅ ការងារ​ធនធានមនុស្ស ការងារ​គណនេយ្យ​និង​ហិរញ្ញវត្ថុ ការងារ​សន្តិសុខ​និង​សុវត្ថិភាព​ទេសចរ និង​សម្របសម្រួល​សកម្មភាព​រដ្ឋបាល​ជាមួយ​ក្រសួង ស្ថាប័ន អង្គការ​ជាតិ​អន្តរជាតិ ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន និង​អង្គភាព​ថ្នាក់ក្រោម​ជាតិ។

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មាន​នាយកដ្ឋានចំណុះ​ដូចខាងក្រោម៖

– នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ
– នាយកដ្ឋានធនធានមនុស្ស
– នាយកដ្ឋានសន្តិសុខនិងសុវត្ថិភាពទេសចរ
-នាយកដា្ឋនគណនេយ្យនិងហិរញ្ញវត្ថុ។

នាយកដ្ឋាននីមួយៗត្រូវដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន។

អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ

អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ ជាសេនាធិការឱ្យក្រសួងទេសចរណ៍ក្នុងការធ្វើផែនការ ជំរុញ និងអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ។

អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ មាន​នាយកដ្ឋាន​ចំណុះ​ដូច​ខាងក្រោម៖

– នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍
– នាយកដ្ឋានវិនិយោគទសចរណ៍
– នាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍
– នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាន
– នាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស។

នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូបនិងមានអនុប្រធានមួយចំនួន។

អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍

អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ជាសេនាធិការឱ្យក្រសួងទេសចរណ៍ និងជា​អគ្គលេខាធិការដ្ឋាន​នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលទទួលបន្ទុកគ្រប់គ្រងនិង​សម្របសម្រួល​ការងារ​ក្នុងឧស្សាហកម្មទេសចរណ៍ និង​ទទួលខុសត្រូវ​ក្នុងការ​ជំរុញ​ចលនា​ប្រឡង​ប្រណាំង “ទីក្រុង ស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។

អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដឹកនាំដោយអគ្គនាយកមួយរូបនិងអមដោយអគ្គនាយករងមួយចំនួន អនុលោមតាមបទប្បញ្ញត្តិជាធរមាន។

អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖

– នាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍និងម្ហូបអាហារ
– នាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូននិងមគ្គុទ្ទេសក៍ទេសចរណ៍
– នាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ដនិងកីឡាទេសចរណ៍
– នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
– នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុកនិងអប់រំការយល់ដឹងជាសាធារណៈ
– នាយកដ្ឋានវាយតម្លៃទីក្រុងស្អាត
-នាយកដ្ឋានសេវាគាំពារទីក្រុងស្អាតនិងជំរុញការប្រឡងប្រណាំង។

នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូបនិងមានអនុប្រធានមួយចំនួន។

វិទ្យាស្ថានជាតិទេសចរណ៍ជាមណ្ឌលសិក្សា​និង​ជាសេនាធិការ​ឱ្យក្រសួងទេសចរណ៍​ក្នុងការ​សិក្សា និង​ស្រាវជ្រាវ​វិស័យ​ទេសចរណ៍​ក្នុងគោលបំណងបង្កើត​គោល​នយោបាយ យុទ្ធសាស្ត្រ និងផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកប​ដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព និង​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ក្នុងការដាក់ចេញនូវ​គោល​នយោបាយអភិវឌ្ឍន៍ទេសចរណ៍ ការជំរុញរៀបចំផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍ ចូលរួម​ធ្វើការកែសម្រួល វាយ​តម្លៃការ​អនុវត្ត​ការងារ​ទេសចរណ៍​ឱ្យចំ​ទិសដៅ និរន្តរភាព និង​ប្រសិទ្ធភាព ព្រមទាំង​ជា​មជ្ឈមណ្ឌល​សម្រាប់​ប្រមូល​ផ្តុំ​នូវ​ធនធាន​បញ្ញាញាណ បទ​ពិសោធ និង​ចំណេះដឹងទេសចរណ៍។

វិទ្យាស្ថានជាតិទេសចរណ៍ ដឹកនាំដោយនាយកវិទ្យាស្ថានមួយរូប មានឋានៈ​ស្មើអគ្គនាយក និង អម​ដោយ​នាយករងវិទ្យាស្ថានមួយចំនួន​មានឋានៈស្មើអគ្គនាយករង។

វិទ្យាស្ថានជាតិទេសចរណ៍ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖

– នាយកដ្ឋានស្ថិតិទេសចរណ៍
– នាយកដ្ឋានសិក្សាស្រាវជ្រាវនិងគោលនយោបាយទេសចរណ៍។

នាយកដា្ឋននីមួយៗត្រូវដឹកនាំដោយប្រធានមួយរូបមានឋានៈស្មើប្រធាននាយកដ្ឋាន និងមានអនុប្រធាន​មួយចំនួន មានឋានៈស្មើអនុប្រធាននាយកដ្ឋាន។ វិទ្យាស្ថានជាតិ​ទេសចរណ៍​អាចបង្កើតបណ្ឌិត្យសភាទេសចរណ៍មួយ ដែល​ត្រូវកំណត់​ដោយអនុក្រឹត្យដោយឡែក​។

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋាន​ជា​សេនាធិការ​ឲ្យ​ក្រសួង​ទេសចរណ៍ ដែល​មាន​ភារកិច្ច​ធ្វើ​អធិការកិច្ច​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង។អគ្គាធិការដ្ឋាន​ដឹកនាំ​ដោយ​អគ្គាធិការ​មួយ​រូប​ និង​មាន​អគ្គាធិការ​រង​មួយ​ចំនួន​។

នាយកដ្ឋាន​នីតិកម្ម

នាយកដ្ឋាន​នីតិកម្ម​មាន​តួនាទី​រៀបចំ​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ និង​បទ​បញ្ញត្តិ​ផ្សេងៗ​លើ​ការងារ​ទេសចរណ៍​ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ​នានា។

នាយកដ្ឋាន​នីតិកម្ម​ដឹកនាំ​ដោយ​ប្រធាន​មួយ​រូប និង​មាន​អនុ​ប្រធាន​មួយ​ចំនួន។

នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង

នាយកដា្ឋនសវនកម្មផ្ទៃក្នុង ជាអង្គភាពចំណុះ​ផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ដែល​ទទួល បន្ទុក​អនុវត្តភារកិច្ចតាមអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ២០០៥ ស្តីពី​ការ​រៀបចំ​និង​ការប្រព្រឹត្ត​ទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និង​សហគ្រាសសាធារណៈ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដឹកនាំដោយប្រធានមួយរូប​និងមានអនុប្រធានមួយចំនួន។

អង្គភាព​មូលដ្ឋាន

នៅតាមរាជធានីខេត្តនីមួយៗ មានមន្ទីរទេសចរណ៍រាជធានី​ខេត្ត​ដែលទទួលបន្ទុកអនុវត្តនិងសម្របសម្រួល​សកម្មភាព​នានារបស់ក្រសួង។

នៅ​តាម​ក្រុង​ស្រុក​ខណ្ឌ​នីមួយៗ មាន​ការិយាល័យ​ទេសចរណ៍​ក្រុង​ស្រុក​ខណ្ឌ​ចំនួន​មួយ​ដែល ទទួល​បន្ទុក​អនុវត្តនិងសម្របសម្រួលសកម្មភាពនានារបស់ក្រសួង ក្រោមការគ្រប់គ្រងរបស់មន្ទីរ។

ការរៀបចំ​និងការប្រព្រឹត្តទៅនៃ​មន្ទីរទេសចរណ៍រាជធានី​ខេត្ត​និងការិយាល័យទេសចរណ៍ក្រុងស្រុក​ខណ្ឌ​ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

គ្រឹះស្ថានសាធារណៈក្រោមអាណាព្យាបាលក្រសួងទេសចរណ៍

ក្រសួងទេសចរណ៍មានគ្រឹះស្ថានសាធារណៈដែលស្ថិតក្រោមឱវាទរបស់ខ្លួន ទទួលបន្ទុកជាជំនួយ​ដល់​ក្រសួង​ទេសចរណ៍​ក្នុងការសិក្សាស្រាវជ្រាវសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍កម្ពុជា អប់រំ និង​បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ និង​ប្រមូល​ចំណូល​ទេសចរណ៍។

គ្រឹះស្ថានសាធារណៈទាំងនោះ​រួមមាន៖

– ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍
– សាកលវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ចក្នុង
– សាលាវិជ្ជាជីវៈទេសចរណ៍
– គ្រឹះស្ថានអង្គរ។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់គ្រឹះស្ថានសាធារណៈទាំងនោះ ត្រូវបាន​កំណត់​ដោយ​អនុក្រឹត្យ​ដោយឡែក។ គ្រឹះស្ថាន​សាធារណៈ​ដទៃទៀត អាច​នឹង​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ករណី​ចាំបាច់ យោង​ទៅតាម​តម្រូវការ និង​ស្ថានការណ៍​វិវឌ្ឍនៃវិស័យ​ទេសចរណ៍​នៅកម្ពុជា។

គ្រឹះស្ថាន​សាធារណៈនានា ដែល​ស្ថិតក្រោមអាណាព្យាបាល​របស់​ក្រសួងទេសចរណ៍ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​ដោយឡែក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣ នាទីutes មុន

​សហគមន៍កសិកម្មទំនើប ជួយកសិករឱ្យទទួលបាន​ទុនកម្ចី​ ខណៈរដ្ឋ កំពុងទម្លាក់ឥណទានថ្មី $៣៥ លាន

ព័ត៌មានជាតិ២៧ នាទីutes មុន

តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ

ព័ត៌មានជាតិ២៧ នាទីutes មុន

ផ្សារក្រមួនភូមិស្ទឹងស្វាយ​ ក្លាយជាទីប្រមូលផ្តុំបន្លែត្រីសាច់ពេញនិយមរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​លោក ថាក់ស៊ីន​​​ ចូលរួម​ប្រជុំ​ពី​បញ្ហា​ពន្ធ​​នាំចូលអាមេរិក ពេលអវត្តមាន​កូនស្រី​

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ខេត្ត​ថៃ​ចំនួន​៤៦ រង​ការ​ព្រមាន​ពី​ព្យុះ​ភ្លៀង និង​ហានិភ័យ​នៃ​ទឹក​ជំនន់​ភ្លាមៗ

កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម