ព័ត៌មានជាតិ
NBC នឹងសហការជាមួយក្រសួងទេសចរណ៍ដើម្បីទាក់ទាញទេសចរណ៍អន្តរជាតិតាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសនានា
ធនាគារជាតិនៃកម្ពុជា (NBC) និងក្រសួងទេសចរណ៍នឹងធ្វើការរួមគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិពីបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោកតាមរយៈ ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសជាច្រើន ការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ និងការដាក់ឱ្យដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។

ការប្តេជ្ញាររបស់ស្ថាប័នទាំងពីរធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC និង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងវិស័យឯកជនកាលពីថ្ងៃទី១៦ម្សិលមិញ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ និងបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមព្រមទាំងក្រុមការងារ មកកាន់សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រីបណ្ឌិត ជា សិរីបានមានប្រសាសន៍ពីការចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានាពេលកន្លងមក តាមរយៈនវានុវត្តន៍ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗដូចជា ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសជាច្រើន ការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ និងការដាក់ឱ្យដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៅរាជធានីភ្នំពេញ ក៏ដូចជាគម្រោងដំណើរការសារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង និងខេត្តកំពត នាពេលខាងមុខជាដើម។
លោកស្រីបណ្ឌិតក៏បានលើកឡើងពីសារៈសំខាន់នៃការប្រមូលនិងចងក្រងស្ថិតិទេសចរ ព្រមទាំងបញ្ជាក់ពីឆន្ទៈចូលរួមសហការនិងគាំទ្រក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពទិន្នន័យទេសចរប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ លោកហ៊ួត ហាក់បានលើកឡើងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃវិស័យទេសចរណ៍នាពេលកន្លងមកក្រោមដំបូលសុខសន្តិភាពនិងស្ថិរភាពនយោបាយ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវអន្តរជាតិនិងទេសចរក្នុងស្រុក។
លោកថាក៏បានលើកសរសើរពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍នាពេលកន្លងមក តាមរយៈការដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុថ្មីៗ ដែលជួយសម្រួលដល់ការទូទាត់របស់ទេសចរ និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជា។

បើយោងតាមលោក ហួត ហាក់ បើទោះបីជានៅក្នុងបរិការណ៍ភាពតាងតឹងនៃភូមិសាស្ត្រនយោបាយ សភាពការណ៍ប្រែប្រួលមិនច្បាស់លាស់នៃពិភពលោក និងតំបន់, សង្គ្រាមនិងវិបត្តិ នៅមជ្ឈិមបូព៌ា ការដាក់សម្ពាធខាងពាណិជ្ជកម្មតាមរយៈពន្ធបដិការរបស់សហរដ្ឋអាមេរិកយ៉ាងណា។ ប៉ុន្តែចំនួនអ្នកទេសចរដែលមកកម្សាន្តនៅតំបន់អាស៊ាន ក៏ដូចជាកម្ពុជាគេឃើញថា មានចំនួនកើនឡើង ដែលនេះវាពិតជាបានឆ្លុះបញ្ចាំងអំពីភាពធន់នៃវិស័យទេសចរណ៍របស់អាស៊ាន និយាយជារួម និងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា និយាយដោយឡែកទៅនឹងវិបត្តិខាងលើទាំងនេះ តាមរយៈ ការបន្តទទួលបាននូវកំណើនភ្ញៀវទេសចរជាវិជ្ជមានគួរកត់សម្គាល់។

លោករដ្ឋមន្ត្រី បានបង្ហាញថា យោងរបាយការណ៍ស្ថិតិឆ្នាំ២០២៤ អាស៊ានបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១២៣លាននាក់ កើន ៣០.៦% ធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០២៣។ ចំពោះកម្ពុជា នៅឆ្នាំ២០២៤ ទទួលទេសចរ អន្តរជាតិ ៦,៧លាននាក់ ជាមួយទេសចរជាតិប្រមាណ ២២,៥២លាននាក់។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាន ៣៦ម៉ឺននាក់ កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ហើយភ្ញៀវទេសចរជាតិមានប្រមាណ ១៤លាន ៥៧ម៉ឺននាក់ កើនឡើង ៥០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


