ព័ត៌មានជាតិ
សាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅកម្ពុជា បើកដំណើរការចុងខែនេះ ផ្តោតសិក្សាលើ ៤ មុខជំនាញ
សាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅកម្ពុជា ដែលផ្តោតលើការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋាកិច្ចត្រៀមនឹងចាប់ផ្តើមបើកឲ្យដំណើការនៅចុងខែមិថុនានេះ ក្រោយបញ្ចប់ការសាងសង់រួចរាល់។
នេះបើតាមក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា ដែលបានជជែកពិភាក្សាសម្រាប់ការត្រៀមបើកដំណើរការសាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅប្រទេសកម្ពុជា។

សាលាវិជ្ជាជីវៈទេសចរណ៍ ត្រូវបានគាំទ្រនិងផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សម្រាប់ធ្វើការបណ្តុះបណ្តាលលើ ៤ មុខជំនាញដែលមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍ (២) ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣) ផ្នែកសេវាកម្មធ្វើដំណើរ និង (៤) ផ្នែកសេវាកម្មទេសចរណ៍ស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន។

សាលាវិជ្ជាជីវៈដែលត្រៀមបើកដំណើរការមាន ២ ទីតាំង គឺនៅរាជធានីភ្នំពេញស្ថិតនៅផ្លូវលេខ ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំ ៤,០០០ម² មានអគារចំនួន ២ ខាងមុខ ២ ជាន់ និង ខាងក្រោយ ៤ ជាន់ ហើយនៅខេត្តព្រះសីហនុ គឺស្ថិតផ្លូវសុភមង្គល ភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ (ជាទីតាំងមន្ទីរទេសចរណ៍ខេត្ត) សាងសង់លើផ្ទៃដីទំហំ ១.៧៧៥ ម៉ែត្រការ៉េ មានអាគារចំនួន ១ កំពស់ ៤ ជាន់ លយមកខាងមុខ១ជាន់។
បច្ចុប្បន្ននេះ សាលាវិជ្ជាជីវៈទាំងពីរ បានសាងសង់ចប់ជាស្ថាពរ និងបានបំពាក់សម្ភារៈបរិក្ខារស្ទើរតែទាំងស្រុងហើយ គ្រោងបើកដំណើរការសាកល្បងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


