ព័ត៌មានជាតិ
ផ្លែសារីកំពុងត្រូវប៉ាន់សម្រាប់អ្នកលក់ម្ជូរតាមដងផ្លូវក្នុងក្រុងបាត់ដំបង
សព្វថ្ងៃគេសង្កេតឃើញថា ផ្លែសារីកំពុងដាក់លក់ព្រោងព្រាតនៅតាមទីតាំងលក់ម្ជូរនានាក្បែរដងផ្លូវក្នុងក្រុងបាត់ដំបង ដោយឡែកសម្រាប់ការដាំដើមសារីរបស់ប្រជាកសិករមួយចំនួនតូចក៏អាចលើកស្ទួយក្នុងជីវភាពប្រចាំថ្ងៃផងដែរ។

រុក្ខជាតិមួយប្រភេទនេះ លោក មករា ដែលលោករស់នៅស្រុកភ្នំ ខេត្តបាត់ដំបង បានលើកឡើងថា បច្ចុប្បន្ន លោកមានដើមសារីជាច្រើនដើមនៅក្នុងដីចំការរបស់លោក ដែលសព្វថ្ងៃនេះកំពុងហុចផលជាបណ្ដើរៗ ដោយវាអាចជួយសម្រួលក្នុងជីវភាពប្រចាំថ្ងៃមួយចំណែកតូចផងដែរ។
លោកបានបន្តទៀតថា ពេលផ្លែ សារីចាស់ ស្រុកផល ឬទុំ គឺលោកបេះយកទៅលក់នៅទីផ្សារ ឬក៏មានពេលខ្លះ អ្នកលក់ម្ជូរដែលស្គាល់ផ្ទះរបស់លោកក៏បានចុះទៅទិញដល់ដើមដោយក្នុងតម្លៃចាប់ពី៤ពាន់ ទៅ៦ពាន់ ក្នុងមួយគីឡូក្រាម ដោយសព្វថ្ងៃនេះផ្លែសេរីមិនសូវនៅសល់លើដើមទេពីព្រោះនៅក្នុងក្រុងបាត់ដំបងមានទីតាំងលោកម្ជូរព្រោងព្រាតធ្វើឲ្យប្រភេទផ្លែនេះមានទីផ្សារល្អ។

គួរបញ្ជាក់ដែរថា បើយើងក្រឡេកមើលទៅពណ៌សម្បុរនៃផ្លែសារីធ្វើឲ្យអារម្មណ៍យើងហាក់ដូចជាចង់ភ្លក់ជាមួយនឹងអំបិលប្រទេសហេតុដូច្នេះហើយទើបអ្នកលក់ម្ជូរចូលចិត្តយកផ្លែប្រភេទនេះទៅដាក់តាំងលាយចម្រុះជាមួយផ្លែម្ជូរដទៃទៀត ដើម្បីទាក់ទាញអារម្មណ៍ដល់អ្នកដែលចូលចិត្តម្ជូរឲ្យចង់ទិញយកទៅពិសាព្រោះវាមានរសជាតិជូអែមៗ។
បច្ចុប្បន្នលោកមករា កំពុងបន្តពង្រីកការដាំដុះបន្ថែមទៀតដូចជាម្ដេញជាដើមដែលកំពុងហុចផលបណ្ដើរៗហើយនាពេលបច្ចុប្បន្ននេះ៕



អត្ថបទៈ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ