Connect with us

ព័ត៌មានជាតិ

ហេតុអ្វី មណ្ឌលគិរីក្លាយជាតំបន់ទេសចរណ៍ទាក់ទាញនារដូវវស្សា?

បានផុស

នៅ

មណ្ឌលគិរី ត្រូវបានគេស្គាល់ថា ជាទឹកដីនៃភ្នំដែលក្រាលគ្របដោយរុក្ខជាតិ វាលស្មៅ និងព្រៃឈើចម្រុះជាប្លុកៗ​
ហើយគោលដៅទេសចរណ៍ដ៏ល្បីល្បាយ នាភូមិភាគឦសាននេះ តែងផ្តល់​ទស្សនីយភាព ​គួរឱ្យចង់​គយគន់​គ្រប់​រដូវ ពិសេសនារដូវវស្សាតែម្តង។ អំឡុងពេលវេលាដែលមានភ្លៀងធ្លាក់ញឹកញាប់នេះ រុក្ខជាតិនឹង​លូត​លាស់​ឡើង​ បង្កើតបានជាទិដ្ឋភាពពណ៌បៃតងខៀវខ្ចី ផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងជំនួយដល់សុខភាពភ្នែកថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងទេសភាពធម្មជាតិ វាលស្មៅបៃតង ទឹកជ្រោះ ជ្រលងដងអូ និងធនធានធម្មជាតិដ៏សម្បូរបែប មណ្ឌលគិរី តែងជាជម្រើស សម្រាប់ទេសចរធ្វើដំណើរកម្សាន្ត ពិសេសនៅក្នុងរដូវវស្សានេះ ក៏ព្រោះតែរៀងរាល់រដូវដែលមានភ្លៀងធ្លាក់ និងត្រជាក់ ពពកនឹងចុះទាបហ៊ុំព័ទ្ធព្រៃឈើ និងតំបន់នានាក្នុងខេត្តនេះ មើលទៅ ហាក់ដូចជាឋានសួគ៌ លើទីដែលមនុស្សរស់នៅ។

ពីមួយឆ្នាំទៅមួយឆ្នាំ គោលដៅទេសចរណ៍ដ៏ល្បីល្បាយនេះ បានអភិវឌ្ឍន៍ភាពឡូយឆាយរបស់ខ្លួនជានិច្ច មិនត្រឹមតែជា តំបន់ទេសចរណ៍ធម្មជាតិ និងបានបន្ថែមនូវតម្រូវការមួយចំនួនទៀត សម្រាប់ទេសចរជាតិ និងអន្តរជាតិ ដូចជាកន្លែង ទេសចរណ៍បែបច្នៃប្រឌិត និងការស្នាក់នៅបែបទំនើបផងដែរ។

បច្ចុប្បន្ន មណ្ឌលគិរី ក្លាយជាតំបន់ទេសចរណ៍សម្បូរបែប មិនថាការកម្សាន្ត និងការស្នាក់នៅ និងអាចទស្សនាផ្ទះប្រពៃណី បងប្អូនជនជាតិដើមភាគតិច និងការបង្ហាញពីវប្បធម៌របស់ពួកគាត់ផងដែរ។ ក្រៅពីនេះ មណ្ឌលនៅមានតំបន់ទេសចរណ៍ ទាក់ទាញជាច្រើន ដូចជា រមណីយដ្ឋានភ្នំដោះក្រមុំ សមុទ្រឈើ ទឹកជ្រោះរមនា ដាក់ដាំ ភ្នំណាមលៀរ ទឹកជ្រោះប៊ូស្រា រួមនឹងកន្លែងកម្សាន្តជាច្រើនទៀត និងអាចទស្សនាដំរីព្រៃធម្មជាតិភូមិពូតាំងទៀតផង។

រមណីយដ្ឋានភ្នំដោះក្រមុំ
ប្រភពរូបភាព៖ Elephant Valley Project

ចំពោះការធ្វើដំណើរកម្សាន្តមកកាន់ខេត្តទេសចរណ៍មួយនេះ នារដូវភ្លៀងធ្លាក់ មិនសូវមានជាបញ្ហាចោទប៉ុន្មានទេ ក៏ព្រោះ​តែ​ទីនេះ មានកន្លែងកម្សាន្តលក្ខណៈធម្មជាតិច្រើន បើទោះជាមានបញ្ហាអាកាសធាតុក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម