ព័ត៌មានជាតិ
អាជីវករនៅខេត្តមណ្ឌលគិរី អះអាងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខ្លួនមិនលក់ឡើងថ្លៃឡើយ
អាជីវករលក់ដូរតាមភោជនីយដ្ឋាន និងអាហារដ្ឋានបានអះអាងថានាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ ពួកគេលក់ជូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរមិនមានការឡើងថ្លៃនោះទេ សម្រាប់អតិថិជនដែលបានមកទទួលទាននៅភោជនីយដ្ឋាន និងអាហារដ្ឋាន នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនេះ។

អាជីវករឈ្មោះ សុ ផល ជាម្ចាស់អាហារដ្ឋាន «ហ្វឺចែផល» ដែលមានទីតាំងទល់មុខស្ថានីយប្រេងឥន្ធនៈ ce បានឲ្យដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ថា សម្រាប់ហាងរបស់គាត់មានលក់ ហ្វឺ បាយ នៅពេលព្រឹក និងមានម្ហូបកម្មង់ចាប់ពីថ្ងៃត្រង់ឡើងទៅ ហើយបើនិយាយពីតម្លៃវិញសម្រាប់អាហារប្រចាំថ្ងៃ គឺលក់តាមតម្លែធម្មតា មិនមានការឡើងថ្លៃនោះទេ។ អាជីវកររូបនេះបញ្ជាក់ថា ដើម្បីអបអរសាទរនាឱកាសចូលឆ្នាំនាពេលខាងមុខ និងដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋបានដើរលេងកម្សាន្តតាមរមណីយដ្ឋាននាៗ អាចមកទទួលទានអាហារ ឆ្ងាញ់ហើយទទួលបានតម្លៃសមរម្យដោយមិនការឡើងថ្លៃជាងថ្ងៃធម្មតានោះទេ។
ជាមួយគ្នានេះ អាជីវករ ឈ្មោះ អន សុជាតា ម្ចាស់អាហាររដ្ឋាន«មណ្ឌលគិរីត្រជាក់ចិត្ត»ដែលមានទីតាំងនៅលើផ្លូវភ្លោះក្បែរង្វង់មូលដំរី ក៏បានឲ្យដឹងផងដែរថា សម្រាប់ម្ហូបអាហារពេលព្រឹកនិអាហារថ្ងៃត្រង់ គឺហាងរបស់គាត់លក់តាមតម្លៃធម្មតាដដែល មិនគិតតម្លៃលើសជាងថ្ងៃធម្មតានោះទេ។ ម្ចាស់ហាងរូបនេះបានអះអាងថា នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សម្រាប់ម្ហូបអាហារនៅក្នុងហាងរបស់គាត់គឺលក់មិនឡើងថ្លៃនោះទេ ពោលគឺ លក់រក្សាតម្លៃធម្មតាដដែល ដើម្បីឲ្យភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី សប្បាយរីករាយទទួលខ្យល់អាកាសបរិសុទ្ធ ហើយអាចមកទទួលទានអាហារគ្រប់មុខនៅទីនេះដែលមានរសជាតិឆ្ងាញ់ តម្លៃសមរម្យមិនឡើងថ្លៃដែលធ្វើឲ្យភ្ញៀវសប្បាយចិត្ត។ ប្រភពបន្តថា ការរក្សាតម្លៃសេវាកម្មម្ហូបអាហារនេះ គឺដើម្បីជួយលើកស្ទួយមុខមាត់ខេត្តមណ្ឌលគិរី និង អាចទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ចង់មកម្ដងហើយ នាឱកាសក្រោយហ្នឹងមកកម្សាន្តម្ដងទៀត។

ស្របពេលដែលម្ចាស់អាហារដ្ឋាននៅក្នុងក្រុងសែនមនោរម្យជាច្រើនបានសន្យាថាមិនឡើងថ្លៃ ទៅលើសេវាកម្មម្ហូបអាហារ ទន្ទឹមនឹងនោះលោក កែវ ដារ៉ាណា ដែលជាអ្នកចាត់ការទូទៅនៅរមណីយដ្ឋានចម្កាកាហ្វេក៏បានអះអាងឲ្យដឹងផងដែរថា សម្រាប់អាហារនៅក្នុងរមណីយដ្ឋានចម្ការកាហ្វេមាន បាញ់ឆែវប្រចាំហាង ម្ហូបអាហារកុម្ម៉ង់គ្រប់មុខ នឹងភេសជ្ជៈជាច្រើនប្រភេទហើយឲ្យតែអតិថិជនមកញាំអាហាគ្រប់ប្រភេទនៅហាងរបស់យើងខ្ញុំ គឺគិតតាមតម្លៃធម្មតាមិនមានការឡើងថ្លៃនោះទេ បើទោះបីថ្ងៃធម្មតាឬក៏ថ្ងៃបុណ្យជាតិធំៗក៏ដោយ។
លោកបញ្ជាក់ថា អាជ្ញាធរក៏បានធ្វើការណែនាំទៅដល់ អាហារដ្ឋាននិងភោជនីយដ្ឋាន នឹងនៅតាមរីស៊ត នានាគឺកុំឲ្យលក់ផលិតផលផ្សេងៗក្នុងខេត្តមណ្ឌលគិរីឆ្លៀតឱកាសក្នុងពិធីបុណ្យធំៗឡើងថ្លៃអោយសោះ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ ដែលបានមកកម្សាន្តនៅក្នុងខេត្ត។ ត្រូវរក្សាតម្លៃឲ្យសមរម្យ ដើម្បីបង្កការងាយស្រួលទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានមកពីតំបន់ឆ្ងាយៗដូចជាតាមបណ្តាខេត្តក្រុង បានមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី នាឱកាសចូលឆ្នាំបុណ្យប្រពៃណីជាតិខ្មែរនេះ ក៏ដូចជាថ្ងៃធម្មតាផងដែរ។

អ្នកចាត់ការទូទៅក្នុងភោជនីយដ្ឋានចំការការហ្វេ នេះក៏បានអំពាវនាវទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សូមមកដំណើរកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីនេះឲ្យបានច្រើនកុះករ ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តមណ្ឌលគិរីបាន តុបតែងកែលម្អ នៅកន្លែងកម្សាន្តផ្សេងៗ ក៏ដូចជាកន្លែងលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរនិងភ្ញៀវទេសចរក៏ដូច ដែលបានមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ភាគឦសានដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ ផ្សេងផ្សេងជាច្រើន នូវទេសភាពស្រស់បំព្រង ហើយមានខ្យល់អាកាសដ៏បរិសុទ្ធ៕
ដោយ៖ រៀម សុខហេង

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


