ព័ត៌មានជាតិ
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរ ជាង២ម៉ឺននាក់
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកកម្សាន្តតាមរមណីយដ្ឋានផ្សេងៗទូទាំងខេត្តមណ្ឌលគិរី សរុបចំនួន២៤៩១២នាក់ កើនឡើង ១៥,៨៤%បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះរួមមាន ភ្ញៀវទេសចរជាតិចំនួន២៤១១៨នាក់ ធៀបឆ្នាំ២០២៤ កើនឡើងចំនួន១៦,៦៩% ភ្ញៀវទេសចរអន្តរជាតិចំនួន ៧៩៤នាក់ មានការថយចុះចំនួន -៥,១៣%។ នេះបើតាមការឲ្យដឹងពីលោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ លោក ខុម ធីណា អាយុ២៩ឆ្នាំ រស់នៅរាជធានីភ្នំពេញបានប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងថា នេះជាលើកទីមួយហើយដែលរូបលោក និងក្រុមគ្រួសារបានមកកម្សាន្តនៅខេត្តមណ្ឌលគិរី។ ក្នុងដំណើរកម្សាន្តមកកាន់ខេត្តមណ្ឌលគិរីនេះ លោកបានឃើញពីភាពស្រស់ស្អាតប្លែកពិសេសមកដល់ទីនេះភ្លាមលោកបានធ្វើដំណើរកម្សាន្តទៅរមណីដ្ឋាន៣កន្លែងរួចហើយដែររួមមាន រមណីយដ្ឋានភ្នំណាមលៀ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា និងរមណីយដ្ឋានកន្លែងបន់ស្រន់ភ្នំដោះក្រមុំ។ លោកបន្តថា ពាក់ព័ន្ធសេវាកម្មម្ហូបអាហារវិញ គឺមានរសជាតិ ឆ្ងាញ់ តម្លៃធូរថ្លៃអាចទទួលយកបាន ហើយប្រជាពលរដ្ឋខេត្តមណ្ឌលគិរីរួសរាយរាក់ទាក់ភ្ញៀវមែនទែន។ បន្ថែមពីនេះ សម្រាប់ម្ហូបប្រចាំតំបន់ គឺរូបលោក និងក្រុមគ្រួសារបានភ្លួករសជាតិសម្ល ប្រូង ដែលគេស្លរដាក់ក្នុងបំពុងឬស្សីមានរស់ជាតិឆ្ងុយឆ្ងាញ់ប្លែកបន្ថែមទៀតផងដែរ។

ភ្ញៀវទេសចររូបនេះ បន្តទៀត ថា អ្វីដែលសំខាន់ ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តមណ្ឌលគិរីវិញគឺមានភាពស្រស់ស្អាតទាំងផ្លូវងាយស្រួលចរាចរធ្វើដំណើរទាំងក្នុងក្រុងនិងតាមរមណីយដ្ឋានផ្សេងៗ ថ្វីបើកន្លែងខ្លះពិបាកបន្តិចបន្តួចពិតមែនតែអាចទទួលយកបាន។ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តបានរៀបចំតុបតែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះឃើញថារៀបចំបានល្អ ជាទម្រង់របស់ខេត្តមណ្ឌលគិរីតែម្តង ហើយអ្វីដែលជាភាពកក់ក្តៅសម្រាប់ប្រជាជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិនោះ គឺសន្តិសុខសណ្តាប់ធ្នាប់ ព្រោះមាន កងកម្លាំងសម្ថតកិច្ចការពារបានតឹងរឹងល្អនិង ជួយសម្រួលចរាចរមិនឲ្យមានការកកស្ទះក្នុងការធ្វើដំណើរឡើយ។

ក្នុងនាមលោកជាភ្ញៀវទេសចរមួយរូប សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលលគិរី និង«ក្រោមម្លប់សន្តិភាព»ដែលបានរៀបចំបានយ៉ាងល្អទាំងសេវាកម្មម្ហូមអាហារ សេវាកម្មស្នាក់នៅ រៀបចំសណ្តាប់ធ្នាប់ល្អ សុខសុវត្ថុភាពជូនប្រជាពលរដ្ឋក៏ជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ពិសេសគឺរៀបចំតុបតែងលម្អរតាមដងផ្លូវមានភាពស្រស់ស្អាត ហើយអ្វីដែលផ្តល់ភាពសប្បាយរីករាយបំផុតនោះគឺទីតាំងសង្រ្កន្តក្រុងសែនមនោរម្យ លេងល្បែងប្រជាប្រិយខ្មែរលើសួនច្បា ដរីដែក ដែលមានការបាញ់ទឹកលាបម្សៅប្រកបដោយសុជីវធម៌ខ្ពស់ផងដែរ។ បន្ថែមពីនេះសូមអំពាវនាវទៅដល់ភ្ញៀវទេសចរទាំងអស់បើសិនជាមានឱកាសគួធ្វើដំណើរកម្សាន្ត មកកាន់ប៉ែកភូមិភាគឦសាន្តម្តង ធានាថាទទួលបានអ្វីដែលប្លែក ជាពិសេសខេត្តមណ្ឌលគិរីដែលរៀបចំបានយ៉ាងល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕
អត្ថបទ៖ រៀម សុខហេង


-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


