ព័ត៌មានអន្ដរជាតិ
លោក Rubio ព្រមានថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងច្របូកច្របល់ជាងសង្គ្រាមណាណាទាំងអស់
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រមានថា ការប្រឈមមុខដាក់គ្នាខាងយោធាណាមួយជាមួយអ៊ីរ៉ង់នឹងមានភាព «ច្របូកច្របល់ខ្លាំង» និង «ស្មុគស្មាញខ្លាំង» ជាងសង្គ្រាមណាណាទាំងអស់នាពេលកន្លងមក។

លោក Rubio បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ The Free Press ដែលបានចេញផ្សាយកាលពីថ្ងៃពុធទី២៣មេសាថា៖ «សកម្មភាពយោធាណាមួយនៅពេលនេះនៅមជ្ឈិមបូព៌ា ពិតណាស់អាចបង្កឲ្យមានជម្លោះកាន់តែខ្លាំង មិនថាជាពួកយើង ឬនរណាផ្សេងទៀតទេដែលប្រឆាំងនឹងអ៊ីរ៉ង់»។
សេចក្តីថ្លែងការណ៍របស់ប្រមុខការទូតកំពូលអាមេរិករូបនេះ ធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងកិច្ចចរចានាពេលខាងមុខរវាងអាមេរិក និងអ៊ីរ៉ង់នៅប្រទេសអូម៉ង់។
យ៉ាងណាមិញ លោក Rubio បានប្រាប់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែគាំទ្រដំណោះស្រាយការទូតជាជាងសកម្មភាពយោធា ដោយបញ្ជាក់ថា៖ «យើងមិនចង់បានសង្គ្រាមទេ» ហើយនោះជាមូលហេតុដែលលោក ត្រាំ បានដឹកនាំមន្ត្រីឲ្យចាប់ផ្ដើមកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។
លោក Rubio បានបន្ថែមថា៖ «ជម្លោះប្រដាប់អាវុធណាមួយនៅក្នុងតំបន់នឹងមានភាពច្របូកច្របល់ជាងអ្វីៗដែលគ្រប់គ្នាធ្លាប់ឃើញ។ នោះហើយជាមូលហេតុដែលប្រធានាធិបតីមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះដំណោះស្រាយដោយសន្តិវិធី បង្ការជម្លោះប្រដាប់អាវុធ»។
អាមេរិកតែងទទូចឲ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់ ដោយអនុញ្ញាតឲ្យមានតែការនាំចូលសារធាតុអ៊ុយរ៉ាញ៉ូមដែលបន្សុទ្ធរួចសម្រាប់គោលបំណងស៊ីវិលប៉ុណ្ណោះ។ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភលើកម្រិតចម្រាញ់ភាពសុទ្ធនៃសារធាតុអ៊ុយរ៉ាញ៉ូមបច្ចុប្បន្នរបស់អ៊ីរ៉ង់ ខណៈទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានរាយការណ៍ថា អ៊ីរ៉ង់មានអ៊ុយរ៉ាញ៉ូមដែលបន្សុទ្ធរួចដល់ទៅកម្រិត ៦០% ជិតដល់កម្រិត ៩០% ដែលត្រូវការសម្រាប់ការផលិតសព្វាវុធប្រល័យលោក។
យ៉ាងណាមិញ អ៊ីរ៉ង់នៅតែនិយាយដដែលៗថា សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពតែមួយគត់ ហើយចាត់ទុកសិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថាជារឿងដែលមិនអាចចរចាបាន៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


