កីឡា
កម្លាំងសំខាន់២រូបរបស់ Barca និង Real Madrid ជាពីរបួសទាន់ពេល មុនវគ្គផ្តាច់ព្រ័ត្រ Copa del Rey
អ្នកចាំទី Marc-Andre ter Stegen និង Kylian Mbappe បានជាសះស្បើយពីរបួសទាន់ពេល មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey រវាងក្រុមអ្នកមានបុណ្យ FC Barcelona និង Real Madrid នៅថ្ងៃ អាទិត្យ ទី ២៧ សប្តាហ៍នេះ។

អ្នកចាំទីរបស់ Barcelona កីឡាករ Stegen បានសម្រាកនៅក្រៅទីលានអស់រយៈពេលជិតមួយរដូវកាលមកហើយ ពោលគឺតាំងពី ខែកញ្ញា ឆ្នាំ ២០២៤ មកម្ល៉េះ ដោយសាររបួសដាច់សរសៃជង្គង់ ACL ដែលពេលនោះនៅក្នុងការប្រកួតក្រុមអ្នកមានបុណ្យយកឈ្នះលើក្រុម Villarreal ក្នុងលទ្ធផល ៥-១។

ដោយឡែកខ្សែប្រយុទ្ធរបស់ Real Madrid គឺកីឡាករ Kylian Mbappe បានរងរបួសកជើងខាងស្តាំអំឡុងការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពាន Champions League ដែល Real Madrid បរាជ័យក្រោមថ្វីជើងក្រុម Arsenal ២-១ កាលពីថ្ងៃទី ១៧ ខែ មេសា កន្លងទៅ។ របួសនេះ បានធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៦ ឆ្នាំ អវត្តមាន ២ ប្រកួតមកហើយ គឺការប្រកួតទល់នឹង Athletic Club និង Getafe កាលពីយប់មិញ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានអះអាងថា កីឡាករទាំង ២ ខាងលើសុទ្ធតែបានចូលហ្វឹកហាត់វិញហើយ ហើយពួកគេនឹងមានឈ្មោះប្រកួតនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey នាថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ៕
ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


