កីឡា
វីរះ ដារ៉ា «ទេស សម្បត្តិ នឹងស្ថិតនៅក្នុងការចងចាំរបស់ពួកយើងជានិច្ច»
អ្នកចាំទី វីរះ ដារ៉ា បានធ្វើការគោរព និងចងចាំជានិច្ចចំពោះរៀមច្បង ទេស សម្បត្តិ ដែលបានទទួលបានមរណភាព ក្នុងវ័យ២៤ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។

មរណភាពរបស់កីឡាករ ទេស សម្បត្តិ ខ្សែការពាររបស់ក្លិបបាល់ទាត់ វិសាខា និង ជម្រើសជាតិកម្ពុជា គឺជាការបាត់បង់ធនធានកីឡាករដ៏ធំធេង ក្នុងវិស័យបាល់ទាត់កម្ពុជា ហើយបន្សល់ទុកឲ្យភរិយាជាមួយកូនតូចដ៏គួរឲ្យកម្សត់។ ការលាចាកលោករបស់កីឡាកររូបនេះបានធ្វើឲ្យក្រៀមក្រំបំផុតនៅក្នុងវិស័យបាល់ទាត់កម្ពុជា។
គ្រប់កីឡាករ ក្លិបថ្នាក់ដឹកនាំ និងអ្នកគាំទ្រទូទាំងប្រទេសសុទ្ធតែបានចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារនៃសព និងសម្តែងការសោកស្តាយជាទីបំផុត។ ក្នុងសប្តាហ៍កន្លងទៅនេះរាល់ការប្រកួតនីមួយៗសុទ្ធតែបានចូលរួមសម្តែងនូវការគោរពដល់វិញ្ញាណក្ខន្ធរបស់ ទេស សម្បត្តិ និងចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារ។

ជាក់ស្តែងក្នុងការប្រកួត ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រុមបឹងកេត និង ព្រះខ័នរាជស្វាយរៀង បានធ្វើពិធីគោរពដល់វិញ្ញាណក្ខន្ធរបស់ ទេស សម្បត្តិ នៅក្នុងទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ជាមួយគ្នានេះ អ្នកគាំទ្រក៏បានស្ងប់ស្ងាត់នៅនាទីទី១៦ដើម្បីជាគោរពដល់វិញ្ញាណក្ខន្ធរបស់កីឡាករផងដែរ។
អ្វីដែលកាន់តែគួរឲ្យកត់សំគាល់នោះ អ្នកចាំទី វីរះ ដារ៉ា បានពាក់អាវខាងក្នុងដែលមានពណ៌សរំលេចដោយមានរូបភាពរបស់កីឡាករ ទេស សម្បត្តិ ជាមួយនឹងពាក្យថា «អ្នកនឹងស្ថិតនៅក្នុងការចងចាំរបស់យើងជានិច្ច: ទេស សម្បត្តិ»។ ព្រមជាមួយគ្នានេះ អ្នកចាំទីដែលធ្លាប់លេងជាមួយគ្នានៅក្លិបវិសាខាពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ និងធ្លាប់ចូលរួមក្រុមជម្រើសជាតិកម្ពុជាជាមួយគ្នា មានទឹកមុខក្រៀមក្រំសោកស្តាយជាទីបំផុតដោយមានទាំងទឹកភ្នែកថែមទៀត។

ទេស សម្បត្តិ កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០០០ នៅខេត្តតាកែវ និងបានទទួលមរណភាពនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្នុងវ័យ២៤ឆ្នាំ។ រូបគេផ្តើមអាជីពដំបូងពីការហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីពីឆ្នាំ២០១៤ ដល់២០១៨។ បន្ទាប់ពីមក រូបគេបានចូលរួមជាមួយក្លិប បឹងកេត ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ និងក្លិបចុងក្រោយក្លិប វិសាខា ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
ជាមួយគ្នានេះ ទេស សម្បត្តិ បានជាប់ជម្រើសជាតិកម្ពុជាទាំងក្រុមជម្រើសយុវជន និងជម្រើសទី១ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

កីឡាករធ្លាប់បានឈ្នះពានសម្តេចតេជោ ហ៊ុន សែន ចំនួន៤លើកគឺក្នុងឆ្នាំ២០១៩ ជាមួយក្លិបបឹងកេត និងឆ្នាំ២០២០ ២០២១ ២០២២ ជាមួយក្លិបវិសាខា ព្រមទាំងឈ្នះជើងឯកលីគកំពូលកម្ពុជា១លើកជាមួយក្លិប បឹងកេត ក្នុងឆ្នាំ២០២០៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


