ព័ត៌មានជាតិ
សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង ប្តេជ្ញាពង្រីកខ្សែច្រវាក់ផលិតកម្ម ឱ្យបាន៦ពាន់តោន ក្នុង១ឆ្នាំ
ផលិតផលកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តស្ទឹងត្រែង បាននាំចេញទៅក្រៅប្រទេសកើនឡើងជាលំដាប់ ដោយមានការទទួលស្គាល់ពីគុណភាព និងរសជាតិ។ ទន្ទឹមនឹងកំណើននេះ ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង បានប្តេជ្ញាចិត្តពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត។

អ្នកស្រី មុត ចរិយា ស្ថាបនិកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បានឱ្យដឹងថា សិប្បកម្ម របស់អ្នកស្រីស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង គ្រោងនឹងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីជាង ១ តោន ក្នុងមួយឆ្នាំ ក្នុងពេលបច្ចុប្បន្ននេះ ឱ្យដល់ ៦០០០ តោន ក្នុងមួយឆ្នាំ នាឆ្នាំ ២០២៤ ខាងមុខ ដើម្បីបំពេញតម្រូវការទីផ្សារ។
អ្នកស្រី បានលើកឡើងទៀតថា បច្ចុប្បន្ននេះ ទីផ្សារគ្រាប់ស្វាយចន្ទី នៅក្រៅប្រទេស ដែល អ្នកស្រី បាននាំចេញទៅ រួមមាន អាល្លឺម៉ង់ អង់គ្លេស អាមេរិក ជប៉ុន កូរ៉េ អូស្ត្រាលី និងបារាំង ជាដើម ។
ក្រោយបើកដំណើរការសិប្បកម្ម បានត្រឹមតែជាង ២ឆ្នាំប៉ុណ្ណោះ អ្នកស្រី ចរិយា បានពង្រីកទុនវិនិយោគពី ២ ម៉ឺនដុល្លារ ដល់ជាង ១ លានដុល្លារ និងបានធ្វើឱ្យទីផ្សារអន្តរជាតិ ទទួលស្គាល់គុណភាពស្វាយចន្ទីរបស់កម្ពុជា និងបង្កើនការនាំចេញជាបន្តបន្ទាប់ ។ អ្នកស្រី បាននិយាយថា កត្តាដែលជំរុញនេះ គឺដោយសារការផ្សព្វផ្សាយតាមរយៈការចូលរួម ពិព័រណ៍នានា នៅក្រៅប្រទេស និងសន្និសីទស្វាយចន្ទីពិភពលោក នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីដើមឆ្នាំនេះកន្លងទៅ។
អ្នកស្រី បានបន្ថែមដូច្នេះថា ៖«នៅខែធ្នូនេះ យើងបាននាំចេញទៅហុងកុង មួយទៀត ដោយទីផ្សារថ្មីនេះ នឹងក្លាយជាទីផ្សារដ៏ធំជាងគេរបស់កម្ពុជា។ ហើយឆ្នាំក្រោយយើងនឹងបន្តនាំចេញទៅចិនហូឡង់ ខណៈដែលយើងក៏កំពុងសាងសង់ឃ្លាំងសម្រាប់ស្តុកផលិតផលរបស់យើង នៅអាមេរិក ផងដែរ ។ បន្ទាប់ពីនោះ អាមេរិក នឹងក្លាយជាទីផ្សារធំមួយទៀត សម្រាប់កម្ពុជា» ៕
អត្ថបទ៖ សុខា




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


