Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអង់គ្លេសចាប់អារម្មណ៍ទិញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន Whitworths របស់អង់គ្លេស អារម្មណ៍ក្នុងការទទួលទិញផលិតផលកសិ-កែច្នៃពីកម្ពុជា ដោយផ្តោតសំខាន់​លើផលិតផលគ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួត ដើម្បីចែកចាយនៅក្នុងទីផ្សារចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញចំណាប់អារម្មណ៍ បានធ្វើឡើង ក្នុងឱកាសតំណាងក្រុមហ៊ុន Whitworths ដែលជាក្រុមហ៊ុនឯកទេសក្នុងការនាំចូល និងចែកចាយ គ្រាប់ធញ្ញជាតិ និងផ្លែឈើសម្ងួត ជួបពិភាក្សាការងារជាមួយលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥។

ជាជំនួបដែលរៀបចំឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារជំរុញការនាំចេញ។

សូមជម្រាបជូនថា គណៈប្រតិភូក្រុមហ៊ុន Whitworths នឹងទៅធ្វើទស្សនៈកិច្ចសិក្សារនៅក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកមួយចំនួន ដើម្បីសិក្សាពីគុណភាព ស្តង់ដា និងការត្រៀមខ្លួនសម្រាប់ការនាំចេញរបស់ពួកគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម