សេដ្ឋកិច្ច
រដ្ឋកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សួនឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សួនឧស្សាហកម្មស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ឧស្សាហកម្មស្វាយចន្ទី ត្រូវបានរៀបចំសាកល្បងមួយជំហានរួចហើយ ដើម្បីប្រែក្លាយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍស្វាយចន្ទី តាមរយៈការដាក់ចេញនូវការប្រតិបត្តិជាក់ស្ដែង ដោយយកខេត្តកំពង់ធំជាការចាប់ផ្ដើម ជាមជ្ឈមណ្ឌលសួនឧស្សាហកម្មស្វាយចន្ទី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា៖ «ឥឡូវកំពុងឱ្យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋ វិនិយោគលើការធ្វើផ្លូវ និងតភ្ជាប់ទឹកទៅឱ្យឯកជនមួយចំនួន មកវិនិយោគខាងក្នុងជាមួយរដ្ឋ ហើយយើងឱ្យដីថោក ឬមិនគិតសេវាទៅឱ្យអ្នកវិនិយោគនៅហ្នឹង ផលិតកែច្នៃ»។

បើតាមសម្ដេច ហ៊ុន ម៉ាណែត សួនឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី ប្រមូលផ្ដុំនៅទីនេះ ដើម្បីជួយកសិករនៅខេត្តកំពង់ធំ និងខេត្តមួយចំនួនទៀត ដូចជាខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តសៀមរាប។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «បានន័យថា យើងបង្កើតទីផ្សារនៅនឹងកន្លែង កន្លងទៅយើងបង្កើតទីផ្សារនៅក្រៅច្រើន យើងផលិតកែច្នៃហើយ យើងនាំអាឆៅ នាំអាឆ្អិនទៅ ឥឡូវយើងចង់បង្កើតទីផ្សារក្នុងស្រុក បានន័យថា បង្កើតឧស្សាហកម្មកែច្នៃក្នុងស្រុក ដើម្បីនាំចេញ»។
សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា ការកែច្នៃស្វាយចន្ទី មិននិយាយតែកែច្នៃគ្រាប់ចន្ទីយកទៅក្រៅនោះទេ និយាយទាំងអស់ ទាំងសំបកធ្វើអ្វី និងដើមចន្ទីធ្វើអ្វី យកមកកែច្នៃ ដើម្បីឱ្យជាខ្សែសង្វាក់ផលិតកម្មតែម្ដង ដោយសង្ឃឹមថា កម្ពុជានឹងក្លាយទៅជាអធិរាជស្វាយចន្ទី ដែលមានខេត្តកំពង់ធំជាស្នូលនៃអ្នកផលិតស្វាយចន្ទីច្រើន។

សួនឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី មានទំហំផ្ទៃដីជិត ៦០០ ហិកតា នឹងលេចចេញជារូបរាងនៅក្នុងខេត្តកំពង់ធំឆាប់ៗ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា លោកចង់ឲ្យតំបន់សួនឧស្សាហកម្មស្វាយចន្ទី មានលក្ខណៈដូចតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវបានទទួលការឧបត្ថម្ភធនលើផ្នែកបច្ចេកទេស និងការលើកលែងពន្ធមួយចំនួនដូចជាពន្ធនៃការនាំចេញត្រូវបានលើកលែង ប៉ុន្តែផ្ដោតតែលើកសិ-ឧស្សាហកម្មប៉ុណ្ណោះ។
លោក អួន ស៊ីឡុត បន្ថែមថា៖ «ជាសំណូមពរផ្ទាល់ខ្លួន ខ្ញុំចង់ឲ្យតំបន់សួនកសិ-ឧស្សាហកម្មឲ្យក្រុមហ៊ុនអាចមកធ្វើរោងចក្រនៅលើដីហ្នឹង ដោយមិនចាំបាច់មានភាគទុនជាកម្ពុជាទេ គាត់អាចជួលដីហ្នឹងបើករោងចក្រក្នុងអំឡុងពេលណាមួយ ដែលធ្វើឱ្យវិនិយោគិនមានភាពងាយស្រួល គាត់ទទួលបានការឧបត្ថម្ភធន គាត់អាចរួចពន្ធមួយចំនួន ហើយគាត់នៅបណ្ដុំគ្នាដែលគាត់អាចប្រមូលបានវត្ថុធាតុដើម អ្នកដែលនៅបណ្ដុំគ្នានេះ មិនមែនតែចន្ទីទេ អាចនឹងដំឡូងមីផងដែរ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


