កីឡា
ស្មាត់ជប៉ុនលាក់មុខ កីឡាករ Ran Takahashi មានប្រវត្តិមិនធម្មតា
កីឡាករ Ran Takahashi ជាអ្នកវាយផ្តាច់ដ៏ល្អម្នាក់នៅ ជប៉ុន ដែលមានកេរ្ត៍ឈ្មោះមិនចាញ់ Yuji Nishida និង Yuki IShikawa ប៉ុន្មានឡើយ។

បើនិយាយពីស្មាត់ដ៏ល្អបំផុតនៅក្នុងក្រុមជម្រើសជាតិ ជប៉ុន នរណាក៏លើកឈ្មោះ Nishida និង Ishikawa មកនិយាយមុនគេដែរ ប៉ុន្តែនៅក្នុងក្រុមរហស្សនាមដាវសាម៉ូរ៉ៃ មានស្មាត់លាក់មុខម្នាក់ទៀត គឺកីឡាករ Ran Takahashi ដែលមិនអាចមើលរំលងបានទេ។
Ran Takahashi គឺជាកីឡាករបាល់ទះអាជីព ដែលបានកើតនៅទីក្រុង Kyoto ប្រទេស ជប៉ុន។ បច្ចុប្បន្នគេមានវ័យ ២៣ ឆ្នាំ និងកំពុងកាន់កាប់តំណែងស្មាត់ធំម្នាក់ប្រចាំក្រុមជើងឯកលីគ ជប៉ុន Suntory Sunbirds។
ងាកមកចាប់អារម្មណ៍ជាមួយអាជីពដ៏ល្អរបស់អ្នកលេងកម្ពស់ ១.៨៨ ម៉ែត្ររូបនេះ គេបានចាប់ផ្តើមអាជីពជាកីឡាករបាល់ទះដំបូងជាមួយក្រុមកម្រិតវិទ្យាល័យ Higashiyama នៅចន្លោះឆ្នាំ ២០១៧ ដល់ ២០២០។ បន្ទាប់មកទៀត រូបគេបានបន្តដំណើទៅចូលរួមជាមួយក្រុម NSSU មុនទទួលបានឱកាសទៅលេងក្លិបក្នុងលីគ អ៉ីតាលី ២ គឺក្លិប Pallavolo Padova ក្នុងឆ្នាំ ២០២១ ដល់ ២០២៣ និងជាមួយក្រុម Mint Vero Volley Monza ក្នុងរដូវកាល ២០២៣-២០២៤។

ខណៈបច្ចុប្បន្នរូបគេកំពុងលេងនៅក្លិប Suntory Sunbirds ដោយចូលរួមតាំងពីឆ្នាំ ២០២៤។ ចំពោះសមិទ្ធផល ដែល Takahashi ធ្វើបានល្អបំផុតជាមួយ Suntory Sunbirds កាលពីរដូវកាលមុន ២០២៤-២០២៥ គឺរូបគេបានជួយឱ្យក្រុមឈ្នះពានលីគកំពូលជប៉ុន SV. League, ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងពានកំពូលរបស់ អាស៊ី AVC Champions League និងដណ្តើមបានជើងឯកក្នុងពាន Japanese Emperor’s Cup All Japan Championship។
ចំណែកនៅក្នុងក្រុមជម្រើសជាតិ វិញ Takahashi ធ្លាប់ជួយឱ្យ ជប៉ុន ឈ្នះមេដាយមាស ព្រឹត្តិការណ៍ Asian Championship មួយលើកក្នុងឆ្នាំ ២០២៣ និងមេដាយប្រាក់ ១ លើកក្នុងឆ្នាំ ២០២១។ នៅឆ្នាំ ២០២៤ រូបគេបានជួយឱ្យក្រុមដាវសាំមូរ៉ៃ ឈ្នះមេដាយប្រាក់ពាន FIVB Nations League និងនៅឆ្នាំ ២០២៣ ក្នុងព្រឹត្តិការណ៍នេះដដែល ឈ្នះមេដាយសំរឹទ្ធ។
កាលពីរដូវកាលមុន ២០២៤-២០២៥ ត្រូវបានគេចាត់ទុកជារដូវកាលដ៏ជោគជ័យបំផុត របស់អ្នកលេងបាល់ទះរូបរាងសង្ហារវ័យ ២៣ ឆ្នាំ ដោយរូបគេមិនត្រឹមតែឈ្នះពានជាមួយក្លិប និងជម្រើសជាតិប៉ុណ្ណោះទេ ក្នុងនោះរូបគេ ក៏ក្រសោបបានពានឯកត្តជនជាច្រើនផងដែរ។ ក្នុងការប្រកួតពាន AVC Champions League ដែលទើបតែបញ្ចប់ថ្មីៗនេះ Takahashi បានឈ្នះពានអ្នកវាយផ្តាច់ល្អបំផុត ក្នុងចំណោមស្មាត់ល្អៗជាច្រើន។ ងាកទៅកាន់លីគវិញ Takahashi បានឈ្នះពានឯកត្តជន ៣ ម្នាក់ឯង ក្នុងនោះមាន អ្នកវាយផ្តាច់ល្អបំផុត, អ្នកការពារបាល់ល្អបំផុត និងកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍៕

អត្ថបទ៖ សេម កុសល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង