នយោបាយ
នាយករដ្ឋមន្ត្រី៖ ពេលនេះជាពេលដែលប្រទេសជាតិយើងទាំងមូលត្រូវរួមគ្នាដើម្បីត្រៀមលក្ខណៈការពារជាតិ ទឹកដី របស់យើង
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកមាននិន្នាការនយោបាយសូមទុករឿងនយោបាយនិយាយពេលផ្សេង និងរួមគ្នាជាធ្លុងមួយលើកទឹកចិត្ត ឈរពីក្រោយកងទ័ពកម្ពុជាដើម្បីការពារទឹកដីកម្ពុជា។

ថ្លែងក្នុងពេលបើកសមាជរដ្ឋសភា ព្រឹទ្ធសភា ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថារដ្ឋាភិបាលមានស្បៀងគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដល់ទាហានតែយ៉ាងណាក្ដីការចូលរួមពីពលរដ្ឋដែលបានឧបត្ថម្ភដល់កងទ័ពកន្លងមកនេះបានផ្ដល់នូវកម្លាំងចិត្តយ៉ាងខ្លាំងដល់ទាហានដែលបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមករវាងជួរមុខនិងជួរក្រោយ។
សម្ដេចបន្ថែមថាពេលនេះមិនមែនជាពេលដើម្បីយកធ្វើជាហេតុផលដើម្បីចំណេញនយោបាយនោះទេ។
សម្ដេចធិបតី៖ «បើទោះជាមាននិន្នាការណាក៏ដោយសុំកុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តកម្ពុជារបស់យើង។ ពេលនេះជាពេលដែលប្រទេសជាតិរបស់យើងទាំងមូលត្រូវរួមគ្នាដើម្បីត្រៀមលក្ខណៈការពារជាតិ ទឹកដីរបស់យើងជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើងដើម្បីការពារទឹកដី»។

បើតាមសម្ដេចធិបតីក្រោយផ្ទុះព្រឹត្តិការណ៍ប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ស្ថានភាពព្រំដែនកម្ពុជាថៃកន្លែងផ្សេងទៀតក៏ចាប់ផ្ដើមកើនឡើងកម្ដៅផងដែរ ខណៈដើម្បីដោះស្រាយបញ្ហានេះសម្ដេចថាកម្ពុជានឹងប្ដឹងទៅតុលាការអន្តរជាតិដើម្បីដោះស្រាយនូវបញ្ហានេះ និងបញ្ជៀសការប្រឈមមុខគ្នាជាថ្មីផងដែរ។
សម្ដេចធិបតីបញ្ជាក់ថាកម្ពុជាមិនចង់បានទឹកដីរបស់គេមួយមីលីម៉ែត្រណានោះទេ តែបើគេបំពានកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


