Connect with us

ព័ត៌មានជាតិ

លក់​ផលិតផល​ក្លែងក្លាយ​នៅ​រមណីយដ្ឋាន​អង្គរ​ អាច​ឈាន​ដល់​ការ​ពិន័យ ​និង​បញ្ឈប់​អាជីវកម្ម

បានផុស

នៅ

រាល់​អាជីវកម្ម​ទាំង​ឡាយ​ណា​ដែល​លក់​ផលិតផល​ក្លែងក្លាយ ក្នុង​រូបភាព​បោក​បញ្ឆោត​ដល់​ភ្ញៀវទេសចរ​នឹងអាច​​រង​ការ​ផាក​ពិន័យ និង​ឈាន​ដល់​ការ​បិទ​អាជីវកម្ម។ នេះ​បើ​តាម​លោក សេង សុធារ៉ា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ និង​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

ការ​រឹតបន្តឹង​ការ​គ្រប់គ្រង​ការ​លក់​ផលិតផលក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ ដើម្បី​ការពារ​មុខមាត់​​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​​តម្លៃ​បេតិកភណ្ឌពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពី​រឹត​បន្តឹង​ការ​លក់​ផលិតផល​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ អាជ្ញាធរ​ក៏​មាន​វិធានការ​គ្រប់គ្រង​លើ​មគ្គុទ្ទេសក៍​ទេសចរបំពេញ​ការងារ ប្រសិន​​មាន​ការ​បរិយាយ​ខុស​ឆ្គង​ពីប្រវត្តិសាស្រ្ត​អាច​ឈាន​ដល់ការ​កាត់​​ពិន្ទុ និង​ដក​អាជ្ញាប័ណ្ណ​ថែម​ទៀត។ លោក សេង សុធារ៉ា បញ្ជាក់បន្ថែម។

ពាក់ព័ន្ធ​ការ​​គ្រប់គ្រង​ការ​លក់​ផលិតផលនៅ​​ក្នុង​តំបន់​​រមណីយដ្ឋាន​អង្គរ លោក សេង សុធារ៉ា ក៏​ស្នើ​ដល់​អាជីវករ​​ចូលរួម​លើកកម្ពស់ និង​លក់ផលិតផលណា​ដែលជួយ​លើក​​​តម្លៃ​រមណីយដ្ឋាន​អង្គរ​ក្នុង​ក្រសែភ្នែក​ភ្ញៀវ​ទេសចរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣០ នាទីutes មុន

នាយ ពាង ត្រៀមវះកាត់ដុំសាច់កាចអណ្តាតខាងឆ្វេងឆាប់ៗនេះ ខណៈកំពុងសម្រាកតាមដាននៅមន្ទីរពេទ្យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​សមាជិកសភា​ប៊ុលហ្គារីគាំទ្ររុស្ស៊ីនិង​អឺរ៉ុប ប៉ះពារគ្នា​​ដល់​រាងកាយ​ ក្នុងជម្លោះ​លើ​​​​​ប្រាក់​អឺរ៉ូ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្មេងជំនាន់ Gen Z ថៃ ​ព្រួយបារម្ភពី​ការចំណាយប្រចាំថ្ងៃខ្ពស់

សន្តិសុខសង្គម២ ម៉ោង មុន

មន្ទីរសាធារណការខេត្តព្រះវិហារ ថា នឹងចុះលុប​ជង្ហុកសំបុកមាន់នៅផ្លូវជាតិ៦៤ និងផ្លូវ៦២ ឲ្យមានគុណភាពល្អ ក្រោយមានការរិះគន់

ជីវិតកម្សាន្ដ៣ ម៉ោង មុន

បទមួយរបស់ ខេមរៈ សិរីមន្ត្ត ផ្ទុះប្រជាប្រិយជាង ២ទសវត្សរ៍មុន ជាចម្រៀងដំបូងនាំឱ្យមហាជនទូទាំងប្រទេសស្គាល់លោក

Sokha Hotels

ព័ត៌មានពេញនិយម