សេដ្ឋកិច្ច
កម្ពុជាតេស្ដសំណាក រកមិនឃើញសារធាតុគីមីបង្កជំងឺលើទុរេននាំចូល
កម្ពុជាមិនមានរកឃើញសារធាតុបង្ករជំងឺលើទុរេននាំចូលពីប្រទេសថៃ និងវៀតណាម ចាប់តាំងពីរដ្ឋាភិបាលបានធ្វើការរឹតបន្តឹងក្នុងការនាំចូលទុរេនជ្រលក់ថ្នាំ ដែលបង្ករជំងឺ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភាថ្ងៃទី ០៣ ខែមិថុនាថា វៀតណាមក៏ដោយ ថៃក៏ដោយ នៅពេលដែលគាត់ទទួលបាននូវការមិនអនុញ្ញាតឱ្យនាំចូលទុរេនពីប្រទេសចិន គឺមានការភ្ញាក់ខ្លួន ក្នុងការជ្រលក់ថ្នាំហើយថ្នាំដែលជ្រលក់ទុរេននេះ វាមិនមែនថ្នាំដាក់នៅដើមទុរេនទេ គឺជ្រលក់ផ្លែ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ទំនិញដែលជ្រលក់យើងអត់ឱ្យចូលទេ ពីព្រោះយើងធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ជាគយ និងកាំកុងត្រូល គឺបានយកសំណាក បើទុរេននាំចូលគឺបានយកសំណាក មកពិនិត្យរួចហើយ ឃើញថា អត់មានអីទេ តាំងពីយើងចាប់ផ្ដើមរឹតបន្តឹងទុរេនមក គឺអត់ហានយកទុរេនមានថ្នាំចូលទេ»។
លោករដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្ម បានសហការជាមួយក្រសួងពាណិជ្ជកម្ម និងមន្ត្រីជំនាញនៅតាមច្រកព្រំដែន ដោយធ្វើការត្រួតពិនិត្យលើផ្លែទុរេន មុននឹងអនុញ្ញាតឱ្យនាំចូលពីប្រទេសជិតខាង ដើម្បីទប់ស្កាត់កុំឱ្យនាំចូលទុរេនមានជាតិគីមី នាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជានាយកប្រតិបត្តិ សហគមន៍ចម្ការស្តេចទុរេនបានលើកឡើងថា ការរឹតត្បិតទុរេននាំចូលពីវៀតណាម និងថៃ របស់រាជរដ្ឋាភិបាលកម្ពុជា មានប្រសិទ្ធភាពល្អ ខណៈការដឹកជញ្ជូនចូលមកហាក់មិនមានច្រើនដូចមុន ដែលបានចូលរួមដល់ការលើកកម្ពស់ទីផ្សារក្នុងស្រុក។
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ រាជរដ្ឋាភិបាល បានសម្រេចឱ្យក្រសួងពាណិជ្ជកម្ម រៀបចំសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសារធាតុគីមី Basic Yellow 2 បន្ទាប់ពីប្រទេសចិនបានរឹតត្បិតការនាំចូលផ្លែទុរេនពីវៀតណាម និងថៃ ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការវិភាគ នៅតាមមាត់ច្រកព្រំដែន នៅពេលដែលមានការនាំចូលផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះ លើផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់កម្ពុជាថ្មីថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធបានដាក់ចេញវិធានទប់ស្កាត់ការហាមឃាត់ទុរេនដែលមានសារធាតុគីមីលួចនាំចូលមក។
លោកថា ក្រសួងពាណិជ្ជកម្ម បានសហការជិតស្និទ្ធជាមួយអាជ្ញាធរគយ និងមន្ត្រីអនាម័យ និងភូតគាមអនាម័យ របស់ក្រសួងកសិកម្ម ក្នុងការត្រួតពិនិត្យរកមើលទំនិញដែលផ្ទុកសារធាតុគីមី។
លោក ប៉ែន សុវិជាតិ បន្ថែមថា ក្រសួងពាណិជ្ជកម្មបានអប់រំឱ្យម្ចាស់ចម្ការទុរេន និងអ្នកលក់ផ្លែឈើទាំងអស់កុំឱ្យនាំចូលទុរេនបរទេសហើយកុហកបន្លំថា ជាទុរេនរបស់ខ្មែរ ដើម្បីការពារអ្នកប្រើប្រាស់ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ