Connect with us

ព័ត៌មានជាតិ

នៅ​ផ្លូវ​តាង៉ូវ អាជ្ញាធរ​ចុះ​រៀបចំ​ឲ្យ​ស្រឡះ បន្ត​ចុះ​ចង​ផ្អោប​​ខ្សែ​ភ្លើង​​ធ្លាក់​រយីករយោកឥត​សណ្តាប់ធ្នាប់

បានផុស

នៅ

ភ្នំពេញ៖ ដោយសារតែខ្សែបណ្តាញអគ្គិសនីតាមដងផ្លូវធ្លាក់រយីករយោកដូចសំបុក្រពីងពាង អាជ្ញាធរខណ្ឌច្បារអំពៅបានសហការជាមួយអង្គភាពអគ្គិសនីកម្ពុជា ចុះរៀបចំចងផ្អោបឲ្យមានរបៀបរៀបរយឡើងវិញ។

លោក អ៊ុង រ៉ូន ចៅរងទី១ សង្កាត់និរោធបានឲ្យដឹងថា ខ្សែបណ្តាញអគ្គិសនីរបស់រដ្ឋគឺបានរៀបចំតបណ្តាញបានល្អ តែបណ្តាញខ្សែកាបផ្សេងៗ បាន​ត​ដាក់ឲ្យអតិថិជន ដោយពុំបានត្រឹមត្រូវតាមបច្ចេកទេសបង្កឲ្យធ្លាក់រយីករយាគដូចសំបុក្រពីងពាង។ ដូច្នេះហើយទើបអាជ្ញាធរបានសហការជាមួយអង្គភាពអគ្គិសនីរដ្ឋចុះលើក និងចងផ្អោបកុំឲ្យធ្លាក់រយីករយាគដូចមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ចៅសង្កាត់​រង​បន្ត​ថា មកដល់ថ្ងៃនេះកម្លាំងបាន​ចុះរៀបចំខ្សែបណ្តាញ កំពុងធ្វើនៅតាមបណ្តោយផ្លូវតាងៅ សង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញនឹងបន្តធ្វើឲ្យទាល់តែរួចរាល់។

ទាក់ទិនទៅនឹងការចុះរៀបចំខ្សែបណ្តាញអគ្គិសនីដែលធ្លាក់រយីករយោកនេះលោកគុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការ សាលាខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៦ខែកុម្ភះនេះថា នៅតាមដងផ្លូវមួយចំនួនក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ពិតជាមានខ្សែបណ្តាញអគ្គិសនី និងខ្សែកាបស្ថិតក្នុងភាពរញ៉េរញ៉ៃមែន។ អាជ្ញាធរ​ខណ្ឌច្បារអំពៅ បានសហការជាមួយអង្គភាពអគ្គិសនីកម្ពុជាចុះរៀបចំ ចងផ្អោបខ្សែបណ្តាញកុំឲ្យធ្លាក់រយីករយោក និង​កាត់ខ្សែចាស់ចេញដែលពុំមានការចាំបាច់ ព្រោះខ្សែខ្លះជាខ្សែកាបលែងប្រើប្រាស់ជាយូរណាស់មកហើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២១ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម