សន្តិសុខសង្គម
តុលាការចេញដីកាបញ្ជាឱ្យស្ត្រីម្នាក់ចូលខ្លួន ករណីឆបោក និងរំលោភលើសេចក្ដីទុកចិត្ត លើជនរងគ្រោះច្រើននាក់ សរុបទឹកប្រាក់រាប់ម៉ឺនដុល្លារ
ស្ត្រីអ្នករកស៊ីចងការប្រាក់ម្នាក់ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក និងរំលោភលើសេចក្ដីទុកចិត្ត លើជនរងគ្រោះជាច្រើននាក់ សរុបទឹកប្រាក់ជាច្រើនម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ២២៨ អយផ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយព្រះរាជអាជ្ញារង ស៊ូ សុជាតា។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួន ស្ត្រីរូបនោះមានឈ្មោះ វឿន ស្រីពេជ្រ មានគណនីហ្វេសប៊ុក Rose susu ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរចងការប្រាក់ បង្វិលលុយ រាប់លុយ ស្ថិតនៅផ្ទះលេខ ២៤ ផ្លូវ P២១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនតាមពាក្យបណ្ដឹងសំណុំរឿងព្រហ្មទណ្ឌលេខ ១៩៩០ ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន , ឆបោក និងរំលោភលើទំនុកចិត្ត តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហាក់ រ៉ាគីមណៃ ភេទស្រី អាយុ ៣១ ឆ្នាំ។

តាមប្រភពពីជនរងគ្រោះបានបញ្ជាក់ផងដែរថា ស្ត្រីសង្ស័យខាងលើប្រកបរបររកស៊ីចងការប្រាក់ រាប់លុយ និងបង្វិលលុយ បានឆបោករំលោភសេចក្ដីទុកចិត្តលើជនរងគ្រោះជាច្រើននាក់។

បច្ចុប្បន្នស្ត្រីជនសង្ស័យកំពុងស្ថិតនៅដំណាក់កាលតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរតាមនីតិវិធី៕
អត្ថបទ ៖ សុភា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


