សន្តិសុខសង្គម
ប្រទះឃើញសពយុវជនម្នាក់ សង្ស័យខូចចិត្តរឿងស្នេហា មកលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា
យុវជនម្នាក់ ដែលសង្ស័យខូចចិត្តរឿងស្នេហា មកលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា ពេលនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពហើយ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ និង ៣០ នាទីព្រឹក ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចក្រោមស្ពានព្រះមុន្នីវង្សថ្មី សង្កាត់ច្បារអំពៅទី ០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពឈ្មោះ វ៉ន គឹម សុវណ្ណរតណា អាយុ ១៨ ឆ្នាំ សញ្ជាតិខ្មែរ មានស្រុកកំណើតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សំបុត្រកំណើតនេះ គឺ ធ្វើតាំងពីសង្កាត់ព្រែកប្រា មិនទាន់បំបែកមកចូល ខណ្ឌច្បារអំពៅ មកម្ល៉េះ។

តាមការបញ្ជាក់ពីពលរដ្ឋបានឲ្យដឹងថា ឃើញមានសពអណ្ដែតទឹកជាមនុស្សប្រុស បានអណ្តែត នៅក្បែរសាឡង់ដឹកខ្សាច់ ក្នុងតំបន់កោះពេជ្រ ដោយមានពាក់អាវយឺតពណ៌ខ្មៅ និង ស្លៀកខោជើងវែង ពណ៌ខ្មៅ។ ភ្លាមៗ អ្នកឃើញហេតុការណ៍បានរាយការណ៍ជូនសមត្ថកិច្ចមកអន្តរាគមន៍ផងដែរ។ បន្ទាប់ពីកម្លាំងជំនាញមកដល់ និងមានការយល់ស្របពីគ្រួសារសាច់ញាតិ បានធ្វើការអូសយកសព ទៅក្រោមស្ពានព្រះមុន្នីវង្សថ្មី ដើម្បីស្រង់ឡើងមកលើគោក។
ក្រោយកើតហេតុ សមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកត្រឡប់ទៅវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ផងដែរថា ករណីលោតទឹកសម្លាប់ខ្លួនបានសម្រេចលើស្ពានកោះនរា ជាករណីទី ០២ ហើយ គឺ សង្ស័យបណ្ដាលមកពីបញ្ហាខូចចិត្តរឿងស្នេហា។ ក្នុងនោះ ករណីទី ០១ នារីវ័យ ២៥ ឆ្នាំ ម្នាក់ បានមកលោតទឹកស្ពានកោះនរា សម្លាប់ខ្លួន។ ចំណែកករណីទី ០២ នេះ យុវជនម្នាក់ បានមកលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរាដូចគ្នា៕
អត្ថបទ ៖ រដ្ឋា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


