ព័ត៌មានជាតិ
អាជ្ញាធរខេត្ត បន្ថែមម៉ាស៊ីនបូមទឹក សង្គ្រោះស្រូវប្រាំងជាង ១០០០ ហិកតានៅស្រុកព្រះនេត្រព្រះ
រដូវប្រាំងឆ្នាំនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ កំពុងស្វះស្វែងរកប្រភពទឹកមកស្រោចស្រពដំណាំស្រូវប្រាំងជាង ១,០០០ ហិកតា ដល់កសិករនៅឃុំរហាល ស្រុកព្រះនេត្រព្រះ បានមកពីអាងត្រពាំងថ្ម។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២១ បានដឹកនាំប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយម លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងមន្ត្រីជំនាញជាច្រើននាក់ផ្សេងទៀត ចុះមកពិនិត្យដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកនៅក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ។
បើតាមអភិបាលខេត្ត ដំណោះស្រាយបន្ទាន់ គឺបន្ថែមម៉ាស៊ីនបូមទឹករបស់មន្ទីរធនធានទឹក១គ្រឿង ពន្លឿនការបូមទឹកពីប្រឡាយមេ និងបើកទ្វារទឹកស្ពានទី២ បង្ហូរទឹក២បន្ថែមទៀតពីអាងត្រពាំងថ្ម ស្រុកភ្នំស្រុក។ នៅក្នុងរយៈពេល១ថ្ងៃទៅ២ថ្ងៃ នឹងមានម៉ាស៊ីនបូមទឹកមកបន្ថែមទៀតដើម្បីសង្គ្រោះឲ្យបានទាន់ពេលវេលា។

លោកអភិបាលខេត្ត ក៏ស្នើឲ្យកសិករចេះសន្សំសំចៃទឹក និងបន្តកិច្ចសហការសាមគ្គីគ្នាចេះចែករំលែកទឹកសម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងឆ្នាំនេះ។
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ