ព័ត៌មានជាតិ
មន្ត្រីក្រសួងមហាផ្ទៃ បញ្ចប់ការស្រាវជ្រាវនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ និងត្រៀមរៀបចំរបាយការណ៍ដាក់ជូនរដ្ឋមន្ត្រី
បេសកកម្មចុះស្រាវជ្រាវពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ចនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងមន្ដ្រីរាជការចំនួន១០រូប បានបញ្ចប់ហើយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ និងត្រៀមដាក់របាយការណ៍ជូនលោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងវាយតម្លៃ។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៦ធ្នូនេះ។

លោក ទូច សុខៈ បញ្ជាក់ថា បេសកកម្មចុះស្រាវជ្រាវពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ចនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ គឺពិតជាបានបញ្ជប់មែន តែមិនមែនមានន័យថា បញ្ចប់ភ្លាមអាចនឹងដឹង ឬវាយតម្លៃលទ្ធផលភ្លាមបាននោះទេ គឺត្រូវយកកំណត់ហេតុជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ និងប្រមូលឯកសារពាក់ព័ន្ធដើម្បីធ្វើរបាយការណ៍បឋមមួយគោរពជូនលោក ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យ និងវាយតម្លៃ ដើម្បីយុត្តិធម៌ និងតម្លាភាពទាំងអស់គ្នា។
ទោះបីយ៉ាងណា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅមិនទាន់អាចបញ្ជាក់អំពីពេលវេលាជាក់លាក់ណាមួយនៅឡើយទេ ចំពោះលទ្ធផលនៃការសម្រេចរបាយការណ៍ស្ថាពរនោះ។
គួរំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការចាត់តាំងថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការចំនួន១០រូបរបស់ក្រសួង ឲ្យចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយប្រើរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
បើតាមលោក ទូច សុខៈ ការចាត់តាំងថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការចំនួន១០រូបរបស់ក្រសួង ឲ្យចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនេះ គឺជាការចុះពិនិត្យអង្កេតស្រាវជ្រាវអំពីការបំពេញតួនាទីភារៈកិច្ច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយត្រូវជួបសម្ភាសន៍ជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ដោយបានជ្រើសរើសតួអង្គរួចជាស្រេច ថាតើការបំពេញតួនាទីភារកិច្ចតាមច្បាប់គិតិយុទ្ធ និងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែរឬអត់។
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ ប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសរសេរលិខិតគោរពជូនលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំផ្លាស់ប្ដូរលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តចេញ។ ពួកគាត់លើកឡើងថា លោកអភិបាលខេត្ត និងអភិបាលរងខេត្តបន្ទាយមានជ័យ អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋជាដើម។ ពាក់ព័ន្ធសំណុំរឿងនេះ ក៏ត្រូវបានអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ ស្រាវជ្រាវរួចរាល់ហើយដែរ។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ កាលពីចុងសប្ដាហ៍កន្លងទៅនេះ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


