Connect with us

ព័ត៌មានជាតិ

ប្រយ័ត្ន​ទីតាំង ២៦កន្លែងនៅ​ខេត្ត​ព្រះសីហនុ ​រងគ្រោះ​​ធ្ងន់​ បន្ទាប់​ពីភ្នំពេញ​

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទទីតាំងចំនួន ២៦ កន្លែង​ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។ ទីតាំង​អាជីវកម្ម​ទាំង ២៦ នេះ ភាគច្រើន​ពាក់ព័ន្ធសណ្ឋាគារ កាស៉ីណូ ដែល​រកឃើញ​អ្នក​ឆ្លងកូវីដ ១៩។

ផ្សារទំនើប​ដារុនហ្វា (ដំរីប្រាំ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​ព្រះសីហនុ ដែល​រងគ្រោះធ្ងន់ធ្ងរ​មាន​អ្នក​ឆ្លង​ច្រើនបន្ទាប់​ពី​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃ ២៨ កុម្ភៈ ២០២១ មានអ្នក​ឆ្លងកូវីដ​ចំនួន ៣៥ នាក់។ រដ្ឋបាលខេត្តព្រះសីហនុ​បាន​អំពាវនាវ ដល់ប្រជាពលរដ្ឋ​​ ដែល​រស់នៅ​​ក្នុង​​ខេត្តព្រះសីហនុ បើ​មិនមាន​ករណី​ចាំ​ចាច់​ សូម​កុំ​ធ្វើ​ដំណើរចល័ត​ពីខេត្តព្រះសីហនុ ទៅ​រាជធានី​ភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងទៀត ឬ​ពីក្រុង​ស្រុក​នានា ចូល​មក​ក្រុង​ព្រះសីហនុ (​ត្រូវ​ស្នាក់​នៅ​ផ្ទះ ឬ​កន្លែងធ្វើ) ។

ដោយឡែក​ទីតាំង ២៦ ដែល​ត្រូវ​ប្រយ័ត្ន​ ព្រោះ​មាន​ពាក់ព័ន្ធ​អ្នក​ឆ្លងកូវីដ ១៩ ដែល​រួម​មាន៖

១/សណ្ឋាគារ ហ័ងហ្គ័នជាយី
២/សណ្ឋាគារ និង​កាស៉ីណូជីប៉ី១
៣/សណ្ឋាគារ និង​កាស៉ីណូជីនប៉ីគួយជូ
៤/សណ្ឋាគារ និង​កាស៉ីណូ​ជីនប៉ីព័រអ៉ី
៥/អគាស្នាក់នៅ​រួម វ៉ាន់ ឃីឈីង
៦/អគារស្នាក់នៅ​រួម​ វីន ភ្យូឈ័រ ខុនដូ អាជីវកម្ម
៧/ សណ្ឋាគារ​និង​កាស៉ីណូហ្គូដដេស អ៊ែនលីបើធី
៨/សណ្ឋាគារអេស អេសហូថែល និង​រេស៉ីដិន
៩/សណ្ឋាគារ​អន្តរជាតិ​ ហាយជីកាង
១០/មន្ទីរពេទ្យឯកជន ថៃខាង
១១/កាស៉ីណូឆាងឆីង អ៉ីឡីឆឹង
១២/សណ្ឋាគារ និង​ភោជនីយដ្ឋាន ជូហៃតាង
១៣/សណ្ឋាគារ និងកាស៉ីណូប្រីលលាន ប៉ឡាយ
១៤/ សណ្ឋាគារ និង​កាស៉ីណូស៉ីហ៊ូ
១៥/ សាលាបឋម និង​អនុវិទ្យាល័យ​តេជោសែន​កម្មករ
១៦/ផ្សារទំនើប​ដារុនហ្វា (ដំរីប្រាំ)
១៧/ណានហៃ អ៉ីនធើណេសិនណល ហូថែល
១៨/សណ្ឋាគារ អ៉ីស្ទនហ្រ្គេន
១៩/អគាស្នាក់នៅ​បុគ្គលិក​ជីនប៉ី
២០/ អគារស្នាក់នៅ​បុគ្គលិក​ជិនប៉ី៣
២១/ សណ្ឋាគារ មុិញមិន
២២/ កាស៉ីណូ ហ័ងឡឹ
២៣/ មន្ទីរសម្រាកព្យាបាលអន្តរជាតិ​ក្រុង​ព្រះសីហនុ
២៤/សណ្ឋាគារ ស៉ីងហ្សាវ័ន
២៥/ សណ្ឋាគារ ម៉ីងគ័ន
២៦/ សណ្ឋាគារ ជិន ហ្វឹង

ចុចអាន​៖ បើមិនការ​ចាំ​បាច់ សូមកុំធ្វើដំណើរ​ចល័តចេញ​ ឬចូល​ខេត្តព្រះសីហនុ​​

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា 

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ​នៅ​ខេត្តព្រះសីហនុ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការកំពូល កម្ពុជា-ឡាវ ចាប់ដៃគ្នាចែករំលែកព័ត៌មានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ជួញដូរមនុស្ស គ្រឿងញៀនឆ្លងដែន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

Sokha Hotels

ព័ត៌មានពេញនិយម