ព័ត៌មានជាតិ
ភូមិសាស្ត្រក្រុងព្រះសីហនុ ជាគោលដៅវិនិយោគដ៏ធំនៅភាគនិរតី
បើតាមឯកសាររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរបានបង្ហាញថា ក្រុងព្រះសីហនុមានឆ្នេរសមុទ្រប្រវែងសរុបប្រមាណ ១៥ ៥៣០ ម៉ែត្រ ក្នុងនោះមានឆ្នេរខ្សាច់ប្រវែង ១០ ៨០០ និងឆ្នេរថ្ម (ពយសមុទ្រ) ប្រវែង ៤ ៧៣០ម៉ែត្រ។
ក្រុងព្រះសីហនុ ក៏មានឆ្នេរនៅប្រជុំកោះ និងកោះទាំង ៦ មានកោះព្រាប កោះដែកគោល កោះពស់ កោះថាស កោះត្រេះ និងថ្មដុះអាចម៍សត្វ ដែលមានឆ្នេរខ្សាច់ ឆ្នេរថ្ម (ពយសមុទ្រ) និងឆ្នេរព្រៃកោងកាង។

ឆ្នេរខ្សាច់នៅក្រុងព្រះសីហនុ៖
-ឆ្នេរខ្សាច់ម្លប់ជ្រៃមានប្រវែង ៩០០ ម៉ែត្រ
-ឆ្នេរខ្សាច់កោះពស់មានប្រវែង ៨០០ ម៉ែត្រ
-ឆ្នេរខ្សាច់ឯករាជ្យមានប្រវែង ១ ០០០ម៉ែត្រ
-ឆ្នេរខ្សាច់សុខាមានប្រវែង ១ ២០០ ម៉ែត្រ
-ឆ្នេរខ្សាច់អូរឈើទាលមានប្រវែង ៣ ២០០ ម៉ែត្រ
-ឆ្នេរខ្សាច់អូរត្រេះមានប្រវែង ៣ ៧០០ ម៉ែត្រ។
ឆ្នេរថ្មនៅតាមពយសមុទ្រមាន៖
-ឆ្នេរពយជ័យជំនះមានប្រវែង ១៩០ ម៉ែត្រ
-ឆ្នេរពយឯករាជ្យមានប្រវែង ១ ៥០០ ម៉ែត្រ
-ឆ្នេរពយកំពេញមានប្រវែង ១ ៨៥០ ម៉ែត្រ
-ឆ្នេរពយតាមូងមានប្រវែង ៧៥០ ម៉ែត្រ
-ឆ្នេរពយព្រែកអូរឈើទាល (ភ្នំ៣៩) មានប្រវែង ៤៤០ ម៉ែត្រ។
កោះនិងប្រជុំកោះ
ប្រជុំកោះ និងកោះដែលបានរកឃើញក្នុងភូមិសាស្ត្រខេត្តព្រះសីហនុមានចំនួន ៣៣។
ក- ក្រុងកោះរ៉ុង មានចំនួន ១៨
ខ- ប្រជុំកោះ និងកោះក្នុងក្រុងព្រះសីហនុ មានចំនួន ០៦
គ-ប្រជុំកោះ និងកោះក្នុងស្រុកព្រៃនប់មានចំនួន ០៧
ឃ- កោះក្នុងស្រុកស្ទឹងហាវមានចំនួន ០២
ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រ
ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រក្នុងភូមិសាស្ត្រខេត្តព្រះសីហនុមានចំនួន ២៤ ទីតាំង។

ការអភិវឌ្ឍតាមកោះ
ខេត្តព្រះសីហនុមានសក្តានុពលជាខេត្តស្ថិតនៅតំបន់សមុទ្រ ដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងធនធានធម្មជាតិជាច្រើន ខណៈខេត្តក៏មានកោះជាច្រើនជាគោលដៅទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ។
រដ្ឋាភិបាលបានបញ្ចេញថវិការាប់សិបលានដុល្លារក្នុងការតភ្ជាប់បណ្តាញអគ្គិសនី ដើម្បីគាំទ្រនិងជំរុញការអភិវឌ្ឍនៅតាមបណ្តាកោះក្នុងខេត្តព្រះសីហនុ។

ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលបានបញ្ចេញថវិការាប់សិបលានដុល្លារ តាមរយៈការភ្ជាប់អគ្គិសនីក្រោមបាតសមុទ្រទៅតាមបណ្តាកោះក្នុងខេត្តព្រះសីហនុ ដើម្បីអាចឲ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់អគ្គិសនីពីបណ្តាញជាតិក្នុងតម្លៃសមរម្យ។
អគ្គិសនីកម្ពុជាបានបញ្ចប់ការតភ្ជាប់អគ្គិសនីក្រោមបាតសមុទ្រទៅបណ្តាកោះមួយចំនួនក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុងក្នុងនោះមានកោះរ៉ុង កោះស្រមោច កោះថ្មី កោះទទឹង កោះអំពិលតូច កោះអំពិលធំ កោះសាមិត កោះម្នាស់ កោះស្មាច់ កោះស្តេច ខណៈដែលកោះពស់នឹងត្រូវតភ្ជាប់ខ្សែអគ្គិសនីកាត់តាមក្រោមស្ពានដើម្បីភ្ជាប់ការប្រើប្រាស់។
នាយករដ្ឋមន្រ្តីកម្ពុជាក៏បានបន្តថា នឹងបញ្ចេញថវិកាបន្ថែមប្រមាណ ៣ លានដុល្លារ ដើម្បីតភ្ជាប់អគ្គិសនីពីកោះរ៉ុងទៅកោះរ៉ុងសន្លឹម ដែលគ្រោងបញ្ចប់នៅឆ្នាំ ២០២៥។
បើតាមប្រមុខរដ្ឋាភិបាល ការភ្ជាប់បណ្តាញអគ្គិសនីបណ្តាញជាតិទៅតាមបណ្តាកោះ មិនត្រឹមតែជួយសម្រួលការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការវិនិយោគ និងទេសចរនៅតាមបណ្តាកោះថែមទៀតផង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


